ព័ត៌មានជាតិ

ផ្អើលទាំងយប់ រថយន្តពីរប៉ះទង្គិចគ្នា របួសមនុស្សជាច្រើននាក់

កណ្ដាល: កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាល ៥នាក់ កាលពីវេលាម៉ោង ៩ និង ១៥នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុច ខាងមុខផ្ទះសំណាក់ ភ្នំមាស ផ្លូវជាតិ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

រថយន្តម៉ាក Land Criuser ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-5148 បើកបរដោយឈ្មោះ សោម ប៊ុណ្ណារ៉ា ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសស្រាល) និងអ្នករួមដំណើរម្នាក់ ភេទប្រុស មិនទាន់ស្គាល់ឈ្មោះ (របួសស្រាល) ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសដោយខ្លួនឯង បានបើកបរក្នុងទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេង បានបុកជាមួយរថយន្តមួយគ្រឿង ម៉ាក Toyota Prius ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AK-2741 បើកក្នុងទិសដៅពីត្បូងមកជើង បើកបរដោយឈ្មោះ កែវ រិទ្ធី ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ មានអាស័យដ្ឋាន នៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឲ្យរបួសធ្ងន់ បាក់ជើងខាងស្តាំ និងអ្នករួមដំណើរចំនួនពីរនាក់ទៀត ភេទប្រុស មិនទាន់ស្គាល់ឈ្មោះ របួសធ្ងន់ បាក់ខាងស្តាំ និងម្នាក់ទៀត របួសស្រាល ត្រូវបានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសម:។

ចំណែកមធ្យោបាយទាំង២ ត្រូវបានសមត្ថកិច្ចជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ចែងតាមនីតិវិធី៕

មតិយោបល់