ព័ត៌មានសុខភាព

បើសួតស្រូបយកផ្សែងបារី៦០ដើម តើមានអ្វីកើតឡើង?

បន្ទាប់ពីការពិសោធន៍ របស់អ្នកជំនាញនៅមន្ទីរពេទ្យមួយក្នុងទីក្រុងហុងកុង បានរកឃើញថា ការជក់បារីពិតជាមានផលប៉ះពាល់អាក្រក់បំផុតដល់សួត។

តាមការពិសោធន៍នេះអ្នកជំនាញបានប្រើប្រាស់សួតជ្រូកពីរ ដោយមួយបញ្ចូលខ្យល់អុកស៊ីសែនធម្មតា រីឯមួយទៀតដាក់ឲ្យស្រូបយកផ្សែងបារីចំនួន ៦០ដើម។ បន្ទាប់មកអ្នកជំនាញបានវះកាត់ឃើញថា សួតដែលបញ្ចូលខ្យល់ធម្មតាមានពណ៌ផ្កាឈូកល្អ ប៉ុន្តែសួតមួយទៀតដែលទទួលរងឥទ្ធិពលពីផ្សែងបារីប្រែទៅជាពណ៌ខ្មៅ។

នេះគ្រាន់តែបារី ៦០ដើមតែប៉ុណ្ណោះ ចុះទំរាំតែអ្នកដែលជក់បារីរាប់ឆ្នាំទៀតនោះ តើសួតនឹងមានគ្រោះថ្នាក់ខ្លាំងយ៉ាងណា? ដូច្នេះហើយអ្នកគួរតែគិតឡើងវិញលើបញ្ហាមួយនេះ។

បើយោងតាមអង្កការពិភពលោក WHO បានបង្ហាញថា ថ្នាំជក់អាចសម្លាប់មនុស្សអស់រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ហើយទៅថ្ងៃអនាគត់មនុស្សនឹងស្លាប់ដោយសារការជក់បារីកាន់តែកើនឡើង៕

សូមទស្សនាវីដេអូពិសោធន៍ដូចខាងក្រោម៖

មតិយោបល់