ព័ត៌មានសុខភាព

៣យ៉ាង ទាំងស្រីទាំងប្រុសខ្លាចបំផុតនៅពេលឡើងឋានសួគ៌

ថ្វីបើមនុស្សពេញវ័យភាគច្រើនចូលចិត្តប្រព្រឹត្តរឿងក្តៅសាច់ក៏ពិតមែន ក៏ប៉ុន្តែមានរឿងមួយចំនួនដែលធ្វើឲ្យពួកគេមានការភ័យខ្លាចនៅក្នុងចិត្តជានិច្ច។ តើមានរឿងអ្វីខ្លះដែលធ្វើឲ្យពួកគេមានការភ័យខ្លាចបែបនេះ?

ដៃគូមានជំងឺឆ្លង
អ្វីដែលមនុស្សទាំងពីរភេទមានការភ័យខ្លាំងបំផុត គឺដៃគូរបស់ពួកគេមានជំងឺឆ្លង ហើយមិនបានការពារនៅពេលធ្វើសង្គ្រាមក្តៅសាច់ជាមួយគ្នា។ ជំងឺកាមរោគរួមបញ្ចូលទាំង ពងបែកលើប្រដាប់ភេទ, ជំងឺប្រមះទឹកបាយ, ជំងឺស្វាយ និងមេរោគអេដស៍ជាដើម។

ស្រោមអនាម័យមានបញ្ហា
មនុស្សជាច្រើនបានប្រើប្រាស់ស្រោមអនាម័យដើម្បីការពារខណៈដែលឡើងគ្រែជាមួយនឹងដៃគូ ប៉ុន្តែប្រសិនបើមានកំហុសកើតឡើងអាចបណ្តោលឲ្យមានផ្ទៃពោះដោយចៃដន្យ។​ មនុស្សទាំងស្រីទាំងប្រុសបានទទួលស្គាល់ថា ចំណុចមួយដ៏គួរឲ្យភ័យខ្លាចបំផុត គឺស្រោមអនាម័យរបស់ពួកគេបែកធ្លាយនៅពេលកំពុងឡើងគ្រែ។

កង្វះភាពទាក់ទាញ
បើយោងតាមគេហទំព័រ womenshealthmag មនុស្សស្រីមានការភ័យខ្លាច រាងកាយរបស់ពួកគេគ្មានភាពទាក់ទាញដល់ដៃគូ។ ជាពិសេស សុដន់តូច ជាភាពភ័យខ្លាចមួយដែលធ្វើឲ្យមនុស្សស្រីមិនហ៊ានបញ្ចេញឲ្យដៃគូបានឃើញ ហើយនេះក៏ជាមូលហេតុមួយដែលធ្វើឲ្យមនុស្សស្រីមួយចំនួនចូលចិត្តបិទភ្លើងនៅពេលដែលឡើងគ្រែផងដែរ៕

lovemaking

មតិយោបល់