ព័ត៌មានសុខភាព

តើក្អករយៈពេលប៉ុន្មានថ្ងៃទើបគួរទៅពិនិត្យរកមើលជំងឺមហារីកសួត

អាការក្អក ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះវាគឺជាសកម្មភាពការពារ និងជួយសម្អាតសួតពីពពួកមេរោគ ឬវត្ថុផ្សេងៗដែលបង្កឲ្យមានគ្រោះថ្នាក់។

អ្នកណាក៏ដឹងដែរថា អាការក្អក មានជាប់ទាក់ទងយ៉ាងជិតស្និតជាមួយនឹងជំងឺមហារីកសួត ក៏ប៉ុន្តែមិនមែនរាល់ការក្អកទាំងអស់សុទ្ធតែជាសញ្ញានៃជំងឺមហារីកសួតនោះទេ វាអាចជាជំងឺផ្តាសាយ ឬការឆ្លងមេរោគផ្សេងៗ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានអាការក្អក ហើយមានជាប់ទាក់ទងជាមួយនឹងរោគសញ្ញាដូចខាងក្រោមនេះ គួរតែប្រុងប្រយ័ត្ន៖

  • ក្អកធ្លាក់កំហាកមកមានឈាម ឬកំហាកមានឈាម
  • ដកដង្ហើមបានខ្លីៗ
  • មានការឈឺចាប់ក្នុងដើមទ្រូង

តើពេលណាគួរតែទៅជួបគ្រូពេទ្យ?
ភាគច្រើននៃអាការក្អក អាចបាត់ទៅវិញក្នុងរយៈពេលពីរទៅបីថ្ងៃ ទៅពីរបីសប្តាហ៍។ តែប្រសិនបើយូរជាងនេះមិនព្រមបាត់ ហើយអាការអមទៅដោយរោគសញ្ញាដទៃទៀតដូចជា ក្អកធ្លាក់ឈាម ឬឈឺទ្រូង គួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕

ប្រភព៖ soha

មតិយោបល់