បើយោងតាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា អ្នកដែលមានជំងឺក្រួសក្នុងថង់ប្រមាត់ គឺប្រឈមហានិភ័យវិវត្តទៅរកជំងឺសរសៃឈាមបេះដូង ខ្ពស់ជាងអ្នកធម្មតារហូតដល់ទៅ ២៣ភាគរយ។
កត្តាធាត់ របបអាហារមានផ្ទុកកាឡូរីខ្ពស់ ឬជំងឺមេតាប៉ូលីស ធ្វើឲ្យប្រូតេអ៊ីនក្នុងរាងកាយកើនឡើងខ្លាំង ដែលបណ្តោលឲ្យកើតជំងឺក្រួសក្នុងថង់ប្រមាត់។
អ្នកស្រាវជ្រាវបានរួមបញ្ចូលលទ្ធផលពីការស្រាវជ្រាវនៅអាមេរិក ចំនួន ៧លើក ដែលមានមនុស្សចូលរួម ៨០០,០០០ ហើយមាន ៥១,០០០នាក់ ដែលមានជំងឺសរសៃឈាមបេះដូង។ នៅក្នុងនោះ ស្ត្រីមាន ៦ភាគរយ និងបុរសមាន ៣ភាគរយ ដែលមានប្រវត្តិកើតជំងឺក្រួសក្នុងថង់ប្រមាត់។
បន្ទាប់ពីសម្របសម្រួលទាំងកត្តាអាយុ របៀបរស់នៅ និងកត្តាដទៃទៀត អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានប្រវត្តកើតជំងឺក្រួសក្នុងថង់ប្រមាត់ មានហានិភ័យខ្ពស់នៃជំងឺបេះដូង រហដូតដល់ទៅ ២៣ភាគរយ។
លោកវេជ្ជបណ្ឌិត Dr Lu Qi មកពីសាកលវិទ្យាល័យ New Orleans រដ្ឋ Louisiana បាននិយាយថា ការសិក្សាលើកមុនក៏បានបង្ហាញពីទំនាក់ទំនងរវាងជំងឺក្រួសក្នុងថង់ប្រមាត់ ជាមួយនឹងជំងឺសរសៃឈាមបេះដូង ដូចគ្នាដែរ។ ដូច្នេះ អ្នកដែលធ្លាប់មានប្រវត្តកើតជំងឺក្រួសក្នុងថង់ប្រមាត់ គួរតែប្រុងប្រយ័ត្នចំពោះ ជំងឺបេះដូង៕
ដកស្រង់ពី៖ soha
មតិយោបល់