ធ្មេញដុះស្នឹមក្លាយពណ៌លឿង ត្រូវបានគេចាត់ទុកជាបញ្ហាមួយដែលកើតឡើងចំពោះមនុស្សភាគច្រើន ដោយសារតែទម្លាប់ទទួលទានអាហារមិនល្អ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា អាហារប្រភេទណាខ្លះ ដែលធ្វើឲ្យធ្មេញមានពណ៌លឿង? ខាងក្រោមនេះ គឺជាចម្លើយដែរអ្នកចង់ដឹង៖
អាហារសម្បូរជាតិអាស៊ីត
ពពួកអាហារដែលមានរសជាតិជូរៗដូចជា ក្រូចឆ្មារ និងប៉េងប៉ោះ ត្រូវបានគេចាត់ទុកជាអាហារដែលសម្បូរជាតិអាស៊ីតច្រើន ដែលបណ្តោលឲ្យខូចអញ្ចាញធ្មេញ និងមានធ្មេញពណ៌លឿង បើអ្នកឧស្សាហ៍ទទួលទាន។
កាហ្វេ
ជាតិកាហ្វេអ៊ីន គឺជាមូលហេតុចម្បងដែលបណ្តោលឲ្យមានស្នាមប្រឡាក់ នៅជាប់តាមជើងធ្មេញ ហើយវាក៏មានផ្ទុកជាតិអាស៊ីត ដែលអាចបំផ្លាញធ្មេញផងដែរ។
ស្រាក្រហម
ស្រាក្រហម អាចបណ្តោលឲ្យធ្មេញប្រែពណ៌ទៅជាប្រផេះ ហើយបន្ទាប់មកវានឹងប្រែក្លាយទៅជាពណ៌លឿង ប្រសិនបើអ្នកមិនធ្វើការសំអាតឲ្យបានត្រឹមត្រូវក្រោយពេលទទួលទានរួច។
ស្រាស
ស្រាស ពិតជាពេញនិយមខ្លាំងបំផុតសម្រាប់បងប្អូនដែលនៅតាមទីជនបទ ព្រោះវាចំណោយ ក៏អាចស្រវឹងបានដែរ។ ប៉ុន្តែមនុស្សភាគច្រើនមិនដឹងថា សារធាតុគីមីនៅក្នុង ស្រាស អាចបង្កើតរន្ធតូចៗនៅលើធ្មេញ ដែលធ្វើឲ្យធ្មេញឆាប់ខូច និងមានពណ៌លឿងឡើយ។
អាហារបន្ថែមជាតិពណ៌
មិនថាស្ករគ្រាប់ ការរ៉េម ឬភេសជ្ជៈប៉ូវកម្លាំងនោះទេ សុទ្ធតែត្រូវបានគេបន្ថែមជាតិពណ៌ ដើម្បីឲ្យមានភាពទាក់ទាញ។ ប៉ុន្តែ អ្នកត្រូវចាំថា ជាតិពណ៌ទាំងអស់នោះ អាចធ្វើឲ្យធ្មេញប្រែទៅជាពណ៌លឿង ហើយខូចអញ្ចញ និងធ្មេញថែមទៀត។
ដូច្នេះហើយ អ្នកគួរតែកាត់បន្ថយអាហារទាំងប៉ុន្មាននៅខាងលើនេះ ឬព្យាយាមសម្អាតធ្មេញ ក្រោយពេលទទួលទានកុំឲ្យហួសពី២ម៉ោង៕
ដកស្រង់ពី៖ soha
មតិយោបល់