គ្រប់គ្នាប្រហែលជាដឹងហើយថា ក្រុមគ្រូពេទ្យតែងតែធ្វើការណែនាំឲ្យអ្នកម្តាយទាំងអស់បំបៅដោះកូនតែមួយមុខគត់យ៉ាងហោចណាស់រយៈពេល ៦ខែ ហើយសូម្បីតែទឹកក៏មិនត្រូវប៉ះពាល់ដែរ។ ដោយសារតែទឹកដោះម្តាយ សម្បូរទៅដោយអាហារបំប៉នគ្រប់បែបយ៉ាង ដែលអាចជួយឲ្យកូនមានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗ។
ប៉ុន្តែទន្ទឹមនឹងនេះ អ្នកម្តាយក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះការទទួលទានអាហារផងដែរ ព្រោះវាអាចជះឥទ្ធិពលអាក្រក់ដល់កូន តាមរយៈទឹកដោះ។ អាហារមួយចំនួនអាចធ្វើឲ្យទារកមានប្រតិកម្មអាស៊ីត ឬចាល់ជាតិអាស៊ីតនៅក្នុងក្រពះពោះវៀន ដែលអាចបណ្តោលឲ្យទារកមានបញ្ហាក្អួត ក្អក ឈឺចាប់ក្នុងរាងកាយ ឈាមហូរបញ្ជ្រា…។ ហេតុនេះហើយអ្នកម្តាយទាំងឡាយគួរតែមានការប្រុងប្រយ័ត្នចំពោះការទទួលទានអាហារ ជាពិសេសអ្នកម្តាយថ្មោងថ្មីតែម្តង។
ខាងក្រោមនេះ ជាប្រភេទអាហារដែលអ្នកគួរតែជៀសវាង ព្រោះវាអាចបណ្តោលឲ្យទារកចាល់ជាតិអាស៊ីតក្នុងក្រពះពោះវៀន៖
- ការហ្វេ
- អាហារហិរ
- ភេសជ្ជៈដែលមានសារជាតិកាបូណាត
- ប្រភេទអាហារចៀន ឬបំពង
- គ្រឿងស្រវឹង
- បារី
- ស្ពៃក្តោប
- ម្ទេសប្លោក
- ផ្លែក្រូច
- ផ្តាខាត់ណាពណ៌ខៀវ
- សណ្តែកក្រហម ឬខ្មៅ
ដូច្នេះ ប្រសិនបើមិនចង់ឃើញកូនជួបទុកលំបាកទេ អ្នកម្តាយគ្រប់រូបគួរតែតមអាហារទាំងអស់នេះក្នុងអំឡុងពេលបំបៅដោះកូន៕
ប្រភព៖ boldsky
មតិយោបល់