តើស្ត្រីមេផ្ទះទាំងឡាយកំពុងតែធុញទ្រាន់នឹងសត្វស្រមោច ដែលចូលរំខាននៅក្នុងផ្ទះបាយ មែនទេ? ឈប់បារម្ភទៅ អ្នកមិនចាំបាច់ចំណោយប្រាក់ច្រើន ក៏អាចដោះស្រាយបញ្ហាមួយនេះបានដែរ។
ទឹកក្រូចឆ្មា៖ ទឹកក្រូចឆ្មា គឺជាគ្រឿងផ្សំដ៏មានអានុភាពបំផុត ដែលស្ត្រីមេផ្ទះអាចប្រើដើម្បីបណ្តេញសត្វល្អិតចេញពីផ្ទះបាយបាន។
អ្វីដែលអ្នកត្រូវធ្វើ គឺច្របាច់យកទឹកក្រូចឆ្មាមួយផ្លែធំ ចូលពីលើអំបិលមួយស្លាបព្រាបាយ រួចកូរឲ្យរលាយ។ ឥឡូវនេះ អ្នកអាចបាញ់ទឹកក្រូចឆ្មានៅត្រង់តំបន់ដែលមានស្រមោចរស់នៅ។ មិនយូរទេ អ្នកនឹងឃើញស្រមោចរត់ចេញជាបន្តបន្ទាប់រហូតទាល់តែអស់។
ម្សៅម្រេច៖ អ្នកអាចយកម្សៅម្រេចមួយស្លាបព្រាបាយ លាយជាមួយនឹងទឹកក្តៅមួយពែងឲ្យរលាយចូលគ្នា បន្ទាប់មកបាញ់ត្រង់តំបន់ដែលមានស្រមោច។ សំណង់មួយនេះត្បិតតែតិចក៏ពិតមែន ប៉ុន្តែអាចកម្ចាត់ស្រមោចបានយ៉ាងងាយ។
ទឹកក្តៅ៖ បន្ថែមម្សៅម្ទេសមួយស្លាបព្រាបាយ, អំបិលមួយស្លាបព្រាបាយ ចូលទៅក្នុងទឹកក្តៅមួយពែង។ សូមបាញ់ចូលទៅក្នុងរន្ធស្រមោចទាំងទឹកនៅក្តៅ ស្រមោចនឹងខ្លាចរត់ចេញពីផ្ទះបាយភ្លាម។
ទឹកខ្មេះ៖ ទឹកខ្មេះមានសមត្ថភាពខ្លាំងខ្លា និងជាវិធីដោះស្រាយដ៏ប្រសើរ ដើម្បីបណ្តេញស្រមោចចេញឲ្យឆ្ងាយពីផ្ទះ។ ដើម្បីបង្ការស្រមោចលុកលុយក្នុងផ្ទះបាយ អ្នកគ្រាន់តែបាញ់ទឹកខ្មេះលើស្រមោច ពួកវានឹងរត់គេចខ្លួនបាត់អស់ ហើយសូម្បីតែសត្វល្អិតផ្សេងៗទៀក៏មិននៅដែរ ក៏ព្រោះតែក្លិន និងរសជាតិរបស់ទឹកខ្មេះ៕
មតិយោបល់