មួយរយៈពេលចុងក្រោយនេះ អត្រានៃការកើតជំងឺមហារីកបំពង់អាហារ បានកើនឡើងយ៉ាងខ្លាំងដោយសារតែទម្លាប់នៃការទទួលទានអាហារ ព្រមទាំអសកម្មភាពប្រចាំថ្ងៃមិនល្អ។ តើសកម្មភាព ឬទម្លាប់អ្វីខ្លះទៅ ដែលអាចបង្កឲ្យកើតជំងឺមហារីកបំពង់អាហារ? ខាងក្រោមនេះ គឺជាអ្វីដែលអ្នកចង់ដឹង៖
អាយុ និងភេទ
ជំងឺមហារីក បំពង់អាហារ អាចកើតមានឡើងលើមនុស្សគ្រប់វ័យទាំងអស់ ប៉ុន្តែហានិភ័យនៃជំងឺនេះ ច្រើនតែកើតឡើងតាមអាយុ។ ប្រហែលជា ៨៥ភាគរយនៃករណីនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅអាយុ ៥៥ឆ្នាំ ឬច្រើនជាងនេះ។ មិនតែប៉ុណ្ណោះ ជំងឺមហារីកបំពង់អាហារ កើតឡើងចំពោះបុស ច្រើនជាងស្ត្រី។
អ្នកជក់បារី និងផឹកស្រា
បើយោងតាមអ្នកជំនាញបានបង្ហាញថា គ្រឿងស្រវឹង គឺជាកត្តាដ៏សំខាន់ដែលបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីកជាច្រើន រួមទាំងមហារីកបំពង់អាហារផងដែរ។
ការសិក្សានៅសាកលវិទ្យាល័យអាមេរិក បានរកឃើញថា ការជក់បារីមានអាត្រាកើតជំងឺមហារីកបំពង់អាហាររហូតដល់ទៅ ៤,២១ដង បើធៀបទៅនឹងអ្នកមិនជក់។
ចំណែកឯជាតិអាល់កុល មិនបង្កជំងឺមហារីកបំពង់អាហារដោយផ្ទាល់នោះទេ ប៉ុន្តែជាតិអាល់កុលរហូតដល់ទៅ ៩០ភាគរយ នៅក្នុងរាងកាយក្រោយឥទ្ធិពលនៃអង់ស៊ីម អាចត្រូវបានបម្លែងទៅជាជាតិពុល ដែលអាចធ្វើឲ្យខូចតំបន់ភ្នាសរំអិលៗនៃបំពង់អាហារ។
ខ្លាញ់ទទួលទានខ្លាញ់ច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារ ប៉ុន្តែក៏ប្រឈមនឹងជំងឺមហារីកដទៃទៀតដែរ។
អ្នកជំនាញបាននិយាយថា មនុស្សដែលធាត់លើសទម្ងន់ ប្រឈមនឹងហានិភ័យកើតជំងឺមហារីកបំពង់អាហារខ្ពស់ជាងមនុស្សធម្មតា ចាប់ពី ២ទៅ ៤ដង។
ទទួលទានរបបអាហារមិនល្អ
ទម្លាប់ទទួលទានអាហារ មួយចំនួនដូចជា សាច់ក្រហម អាហារកែច្នៃ ទទួលទានបន្លែផ្លែឈើតិច និងខ្វះការធ្វើលំហាត់ប្រាណ ក៏អាចបណ្តោលឲ្យកើតជំងឺមហារីកបំពង់អាហារដែរ។
ដូច្នេះហើយ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកបំពង់អាហារ អ្នកគួរតែជៀសវាងកត្តាមួយចំនួនដូចដែលបានបង្ហាញពីខាងលើនេះ។ ផ្ទុយទៅវិញ អ្នកត្រូវទម្លាប់ទទួលទានបន្លែផ្លែឈើឲ្យបានច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ៕
ដកស្រង់ពី៖ soha
មតិយោបល់