បរទេសៈ ខ្នុរ គឺជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលមនុស្សជាច្រើនចូលចិត្តខ្លាំងបំផុត ហើយយើងអាចទទួលទានបានទាំងសាច់ និងគ្រាប់។ លើសពីនេះ ខ្នុរសម្បូរទៅដោយសារធាតុសំខាន់ៗ ដែលចាំបាច់សម្រាប់រាងកាយ ជាពិសេសប្រសិនបើអ្នកទទួលទានជាប្រចាំ វាអាចជួយការពារពីជំងឺមួយចំនួនបាន។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួននៃការទទួលទានផ្លែខ្នុរ៖
- ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ៖ ខ្នុរគឺជាប្រភពនៃវីតាមីន C ដែលជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ព្រមទាំងពង្រឹងដល់សុខភាពរាងកាយទាំងមូល។
- ការពារជំងឺមហារីក៖ ខ្នុរសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលអាចប្រឆាំងនឹងជំងឺមហារីក ព្រមទាំងពន្យាភាពចាស់។
- សម្រួលដល់ការរំលាយអាហារ៖ ខ្នុរមានផ្ទុកសារធាតុប្រឆាំងនឹងដំបៅ, បញ្ហារំលាយអាហារ, ការទល់លាមក។ លើសពីនេះទៅទៀត ជាតិសរសៃនៅក្នុងផ្លែខ្នុរមានប្រសិទ្ធិភាពលុបបំបាត់ភ្លាសរអិលនៅជាប់នឹងពោះវៀន ដូច្នេះវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
- ល្អសម្រាប់ភ្នែក និងស្បែក៖ ផ្លែខ្នុរមានផ្ទុកវីតាមីន A, សារធាតុចិញ្ចឹមដែលមានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់រក្សាសុខភាពភ្នែក និងស្បែក។ មិនតែប៉ុណ្ណោះវាអាចការពារបញ្ហាខ្សោយភ្នែក និង ងងឹតមាន់។
ទាំងអស់នេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការទទួលទានផ្លែខ្នុរ ហេតុដូច្នេះអ្នកគួរតែបញ្ចូលខ្នុរធ្វើជារបបអាហារជាប្រចាំថ្ងៃ៕
មតិយោបល់