ព័ត៌មានសុខភាព

មហារីក៣ប្រភេទ កើតមានចំពោះតែបុរស ហើយមានគ្រោះថ្នាក់បំផុត

បើយោងតាមភ្នាក់ងារស្រាវជ្រាវជំងឺមហារីក របស់ចក្រភពអង់គ្លេស បាននិយាយថា ហានិភ័យនៃជំងឺមហារីក ចំពោះបុរស គឺខ្ពស់ជាង ៦០ភាគរយ ហើយហានិភ័យនៃការស្លាប់ដោយសារជំងឺនេះមានខ្ពស់ជាងស្ត្រី ៧០ភាគរយ។

អ្នកជំនាញបានបង្ហាញថា មូលហេតុដែលបណ្តោលឲ្យបុរសកើតជំងឺមហារីក គឺទម្លាប់រស់នៅគ្មានផាសុខភាព។ ជាពិសេស បុរសនៅអង់គ្លេស ប្រើប្រាស់គ្រឿងស្រវឹង ជក់បារី និងធ្វើលំហាត់ប្រាណតិច ទើបធ្វើឲ្យប្រឈមនឹងហានិភ័យច្រើនជាងស្ត្រី។

ហេតុផលមួយទៀត បុរសកម្រនឹងទៅជួបជាមួយគ្រូពេទ្យប្រឹក្សាអំពីរោគសញ្ញាសង្ស័យ ខណៈដែលស្ត្រីភាគច្រើនតែងតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកការពិត និងព្យាបាលទាន់ពេល។

បុរស និងស្ត្រី អាចប្រឈមនឹងជំងឺមហារីកផ្សេងៗពីគ្នា ប៉ុន្តែជំងឺមហារីក ៣ប្រភេទអាចប៉ះពាល់ដល់បុរសតែប៉ុណ្ណោះ។

មហារីកក្រពេញប្រូស្តាត
មហារីក ក្រពេញប្រូស្តាត គឺជាជំងឺមហារីកដែលមានទំហំប៉ុនក្រពេញប្រូស្តាត ហើយមានទីតាំស្ថិតនៅបាតខាងក្រោននឹងប្លោកនោម។

រោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត រួមមានការនោមញឹក ជាពិសេសនៅពេលយប់ពិបាកក្នុងការនោម។

មហារីកពងស្វាស
មហារីកពងស្វាស កើតមាននៅក្នុងពងស្វាលដែលជាផ្នែកមួយនៃប្រពន្ធបន្តពូជរបស់បុរស។

រោគសញ្ញាសំខាន់ៗនៃមហារីកពងស្វាស គឺហើមពងស្វាស ឈឺចាប់ក្នុងពងស្វាស ឬមានអារម្មណ៍មិនស្រួលក្នុងពងស្វាស។

មហារីកលិង្គ
ជំងឺមហារីកលិង្គ អាចរីកចម្រើនគ្រប់គ្រប់ទីកន្លែងនៅលើលិង្គ ប៉ុន្តែតំបន់ដែលគេសង្កេតឃើញច្រើនជាងគេ គឺស្បែកគ្របដណ្តប់ក្បាលលិង្គ ចំពោះបុរសដែលមិនត្រូវបានកាត់ស្បែកនេះចោល។

រោគសញ្ញារួមមាន លិង្គរីកធំដោយមិនដឹងខ្លួន ឬមានការឈឺចាប់ ហូរឈាម មានក្លិនស្អុយ កន្ទួលរមាស់លើលិង្គ លិង្គផ្លាស់ប្តូរពណ៌៕

មតិយោបល់