មានមនុស្សមួយចំនួនបានចំណាយទាំងពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តក្នុងការហាត់ប្រាណ ព្រមទាំងតមអាហារយ៉ាងទៀងទាត់អស់ជាច្រើនខែ ដើម្បីសម្រក់ទម្ងន់ ប៉ុន្តែគ្មានទទួលផលអ្វីសោះ។ លោកអ្នកនឹងមានអារម្មណ៍ខកបំណងជាខ្លាំង ប្រសិនបើជួបប្រទះបញ្ហាដូច្នេះដែរ។
ប្រសិនបើអ្នកព្យាយាមហាត់ប្រាណបានយ៉ាងទៀងទាត់ និងខំកម្រិតការទទួលទានរបបអាហារយ៉ាងណាក៏ទម្ងន់នៅតែមិនព្រមស្រក គឺបណ្តោលមកពីអ្នកជួបប្រទះបញ្ហា ភាពស៊ាំនៃសាច់ដុំ។ បញ្ហាភាពស៊ាំនៃសាច់ដុំ កើតឡើងដោយសារកោសិកា និងសាច់ដុំរបស់អ្នកស៊ាំទៅនឹងសកម្មភាពដដែលៗ ដែលអ្នកធ្វើជារៀងរាល់ថ្ងៃ ហើយវាក៏លែងប្រតិកម្ម និងការប្រែប្រួលអ្វីទាំងអស់ បើទោះជាអ្នករក្សាទម្លាប់ហាត់ប្រាណ និងតមអាហារយ៉ាងណាក៏ដោយ។ ដូច្នេះអ្នកត្រូវស្វែងរក បច្ចេកទេសហាត់ប្រាណថ្មីៗពីអ្នកជំនាញ និងរបបអាហារដែលត្រឹមត្រូវសម្រាប់រាងកាយរបស់អ្នក៕
មតិយោបល់