ល្ហុងទុំ គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនបំផុតសម្រាប់រាងកាយ ព្រោះវាមានផ្ទុកអង់ស៊ីម សមាសធាតុសកម្ម ក៏ដូចជាសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀត។
បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា ល្ហុងទុំត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺមួយចំនួនដូចជា បំបាត់ការឈឺចាប់សាច់ដុំ កាត់បន្ថយអាការហើម ព្យាបាលជំងឺផ្តាសាយ ថែរក្សាស្បែកឲ្យស្រស់ស្អាត ជួយរំលាយអាហារ ការពារបញ្ហាទល់លាមក និងជំងឺឬសដូងបាត។
ខាងក្រោមនេះ គឺជារៀបប្រើប្រាស់ល្ហុងទុំ ដើម្បីបង្ការជំងឺឬសដូតបាត៖
របៀបប្រើប្រាស់ល្ហុងទុំៈ
១.អ្នកត្រូវទទួលទានល្ហុងទុំមួយថ្ងៃមួយចំណិត តែបើល្ហុងតូចល្មមអាចទួលទានមួយផ្លែ។
២.សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយបង្ការជំងឺឬសដូតបាតនោះទេ សូម្បីតែបញ្ហាទល់លាមកក៏មិនកើតមានឡើងដែរ៕
មតិយោបល់