ព័ត៌មានសុខភាព

កុំទុកយូរ! ប្រញាប់ទៅជួបគ្រូពេទ្យភ្លាម បើឃើញរោគសញ្ញា៥ចំណចនេះ

ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត កើតមានឡើងនៅក្នុងកោសិកាក្រពេញទីរ៉ូអ៊ីត ដែលជាក្រពេញមានរូបរាងកដូចជាមេអំបៅ។ ក្រពេញទីរ៉ូអ៊ីត មានតួនាទីបង្កើតអ័រម៉ូន សម្រាប់គ្រប់គ្រងដំណើរការរំលាយអាហារ ចង្វាក់បេះដូង សម្ពាធឈាម សីតុណ្ហភាពរាងកាយ និងទម្ងន់នៃរាងកាយ។

បច្ចុប្បន្នជំងឺមហារីកក្រពេញទីរ៉ូអ៊ីត កំពុងតែមានការកើនឡើងយ៉ាងខ្លាំង ហេតុនេះហើយវេជ្ជបណ្ឌិតបានណែនាំថា ប្រសិនបើអ្នករកឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោម អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៖

  • លេចឡើងដុំសាច់នៅតំបន់ក
  • ផ្លាស់ប្តូរសំឡេង ឬមានសំឡេងស្អក
  • ពិបាកដកដង្ហើម
  • ឈឺចាប់ក និងបំពង់ក
  • ហើមកូនកណ្តុរញឹកញាប់

ដូច្នេះ ប្រសិនបើមានរោគសញ្ញាណាមួយកើតឡើងចំពោះលោកអ្នក ដូចអ្វីដែលបង្ហាញខាងលើ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយជាបន្ទាន់៕

មតិយោបល់