Post News Media ព័ត៌មានសុខភាព ការស្រាវជ្រាវ...

ការស្រាវជ្រាវ! ជំងឺមហារីកក្រពេញអូវែ អាចរកឃើញតាមរយ:ការតេស្តទឹកនោម

ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស គ្រោងនឹងធ្វើតេស្តជំងឺមហារីកក្រពេញអូវែ ដោយប្រើវិធីថ្មីរបស់ពួកគេជាសារធារណ:តាមរយ:ការធ្វើតេស្តឈាម។

បើយោងតាមក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Hull ចក្រភពអង់គ្លេស បានរកឃើញការធ្វើតេស្តថ្មី ដែលអាចរកឃើញនូវជំងឺមហារីកទូទៅបំផុតចំពោះស្ត្រី គឺមហារីកក្រពេញអូវែ ដំណាក់កាលដំបូង។ ទន្ទឹមនឹងនេះផងដែរ ឧបករណ៍ទំនើបៗភាគច្រើនអាចវិភាគឃើញតែដំណាក់កាលទី៣ ហើយឱកាសនៃការរស់រាន្តមានជីវិតមានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។

ការរកឃើញនេះ ត្រូវទទួលបានការកោតសសើរយ៉ាងខ្លាំងពីសហគមន៍វិទ្យាសាស្ត្រ និងត្រូវបានរំពឹងថា អាចប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពេលឆាប់ៗ។
វេជ្ជបណ្ឌិត Barbara Guinn នាយកផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Hull បាននិយាយថា ការធ្វើតេស្តទឹកនោម អាចជួយបង្កើនអត្រារស់រាន្តមានជីវិតរបស់អ្នកជំងឺរហូតដល់ ៩០ភាគរយ។ អ្វីដែលអ្នកវិទ្យាស្ត្រត្រូវធ្វើ គឺការពិនិត្យរកមើលប្រូតេអ៊ីននៅក្នុងទឹកនោម ព្រោះស្ត្រីដែលកើតមានជំងឺមហារីកក្រពេញអូវែ ដំណាក់កាលដំបូង តែងតែមានប្រូតេអ៊ីនធ្លាយលេចឡើងនៅក្នុងទឹកនោម។

វេជ្ជបណ្ឌិត Guinn បានកត់សម្គាល់ទៀតថា វិធីសាស្ត្រធ្វើតេស្តមួយនេះ ពិតជាមានប្រសិទ្ធភាពខ្ពស់នៅក្នុងមន្ទីរពិសោធន៍ ហើយឥឡូវ ពួកគេបានធ្វើការសាកល្បងទៅលើអ្នកស្ម័គ្រចិត្តស្រីជាច្រើននាក់។

សូមបញ្ជាក់ថា ជំងឺមហារីកក្រពេញអូវែ គឺជាប្រភេទទូទៅនៃជំងឺមហារីក ដែលអាចកើតមានចំពោះស្ត្រីគ្រប់វ័យ។ អ្នកជំងឺមហារីកក្រពេញអូវែប្រមានជា ២២,០០០ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជារៀងរាល់ឆ្នាំ៕

Loading...