អ្នកណាមិនចង់បានផ្ទៃមុខក្មេងជាងវ័យ សរលោងស្អាត និងគ្មានស្នាមអុជខ្មៅនោះ ក៏ប៉ុន្តែដោយសារកត្តារបបអាហារ បរិស្ថាន ការប្រើប្រាស់គ្រឿងសំអាង និងការត្រូវបន្លឺព្រះអាទិត្យខ្លាំងពេក បានធ្វើក្តីប្រាថ្នាមួយនេះឃ្លាតឆ្ងាយពីអ្នក។
ភាគច្រើន ស្នាមអុជខ្មៅ កើតមានឡើងច្រើនជាងតំបន់ផ្សេងៗទៀត ដែលធ្វើឲ្យសសម្រស់របស់សុភាពបុរស និងសុភាពនារីមួយចំនួនត្រូវបាត់បង់ ហើយឆាប់ចាស់ជាងវ័យថែមទៀត។ ទោះជាយ៉ាងណា អ្នកជំនាញជំងឺស្បែកបានបង្ហាញថា បញ្ហាមួយនេះអាចកម្ចាត់បាន ដោយប្រើប្រាស់ឱសថធម្មជាតិមួយមុខប៉ុណ្ណោះ។
ខ្ទឹមក្រហម ក្រៅពីផ្សំធ្វើជាអាហារផ្សេងៗ វាក៏មានផ្ទុកវីតាមីន C ជាច្រើន ដែលភ្នាក់ងារបំបាត់ស្នាមអុជខ្មៅនៅស្បែក និងធ្វើឲ្យស្បែកស្រស់ថ្លាតាមបែបធ្មជាតិ។
របៀបអនុវត្ត៖
១.កាត់ខ្ទឹមក្រហមមួយចំហៀង រួចយកមកត្រដុសនៅលើផ្ទៃមុខ ជាពិសេសកន្លែងដែលមានស្នាមអុជខ្មៅ។
២.ក្នុងមួយថ្ងៃ អ្នកត្រូវព្យាយាមអនុវត្តយ៉ាងហោចណាស់ ២ដង គឺព្រឹក និងល្ងាច។
៣.នៅពេលអនុវត្ត អ្នកមិនចាំបាច់លាងសម្អាតចេញនោះទេ ហើយក្នុងរយៈពេល ១សប្តាហ៍នឹងឃើញលទ្ធផលបណ្តើរៗ។
ចំណាំ៖ ចំពោះអ្នកដែលកើតមានបញ្ហាអាឡែកស៊ី សូមកុំប្រើប្រាស់ឲ្យសោះ ព្រោះវាអាចបណ្តោលឲ្យស្បែកកាន់តែមានបញ្ហាធ្ងន់ធ្ងរ៕
មតិយោបល់