ព័ត៌មានសុខភាព ព័ត៌មានអន្តរជាតិ

អ្នករស់នៅក្បែរផ្លូវមានចរាចរអ៊ូអរ ប្រឈមអត្រារកើតជំងឺវង្វេងខ្ពស់បំផុត

កាណាដាៈ របាយការណ៍សុខភាពសាធារណៈ នៅខេត្ត Ontario ចេញផ្សាយដោយកាសែត The Lancet បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវមានចរាចរអ៊ូអរ គឺប្រឈមអត្រាកើតជំងឺវង្វេងខ្ពស់បំផុត ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។

តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ប្រហែល ១០% នៃករណីជំងឺវង្វេង បានកើតទ្បើងចំពោះមនុស្ស ដែលរស់នៅចម្ងាយ ៥០ ម៉ែត្រពីផ្លូវមានចរាចរអ៊ូអរ។

ក្រុមអ្នកស្រាវជ្រាវ បានអះអាងថា ប្រជាជនជិត ២ លាននាក់ នៅកាណាដា មានបញ្ហាសុខភាពខួរក្បាលអន់ថយ គឺដោយសារខ្យល់ពុល ឬការរំខានចេញពីចរាចរអ៊ូអរ។

អ្នកជំនាញជំងឺវង្វេង នៅចក្រភពអង់គ្លេស បាននិយាយថា លទ្ធផលនៃការស្រាវជ្រាវខាងលើនេះ ត្រូវការការស៊ើបអង្កេតបន្ថែមទៀត ប៉ុន្តែវាអាចសមហេតុដែលគួរឲ្យជឿទុកចិត្តបានផងដែរ ។

តាមរបាយការណ៍ បានបង្ហាញថា មនុស្សជិត ៥០ លាននាក់ហើយ នៅជុំវិញពិភពលោក បានកើតជំងឺវង្វេង។

ទោះយ៉ាងណាពាក់ព័ន្ធនឹងមូលហេតុ ធ្វើឲ្យមនុស្សបាត់បង់សតិ និងថាមពលខួរក្បាលនោះ គឺនៅមិនទាន់លាតត្រដាងឲ្យបានយល់នៅទ្បើយទេ៕

មតិយោបល់