មនុស្សមួយចំនួនតែងមានទម្លាប់លេបថ្នាំ ហើយទទួលទានអាហារផ្សេងៗ ដើម្បីបំបាត់ជាតិល្វីងដែលនៅជាប់មាត់។ ក៏ប៉ុន្តែ មិនមែនអាហារទាំងអស់សុទ្ធតែអាចទទួលទានដំណាលគ្នាជាមួយថ្នាំពេទ្យបាននោះទេ ព្រោះវាអាចបង្កឲ្យបាត់បង់ប្រសិទ្ធភាពនៃថ្នាំ ហើយជំងឺកាន់តែធ្ងន់ធ្ងរឡើង។
ក្រូចពណ៌លឿង ក្រូចឃ្វិច ក្រូចឆ្មារ
ក្រូចទាំងនេះ មានផ្ទុកវីតាមីន C វីតាមីន A និងសារធាតុរ៉ែ ដែលល្អសម្រាប់ការអភិវឌ្ឍរាងកាយ ជួយបង្រឹងប្រព័ន្ធភាពស៊ាំ ព្រមទាំងល្អសម្រាប់សុខភាពស្បែក។
ទោះជាយ៉ាងណា វាមិនសមស្របម្រាប់អ្នកដែលមានបញ្ហាក្រពះ ពោះវៀន ឬចាល់ជាតិអាស៊ីតឡើយ។ ជាពិសេសនៅពេលដែលអ្នកប្រើស្របពេលជាមួយថ្នាំប្រឆាំងនឹងការរលាក និងថ្នាំអង់ទីប៊ីយោទិក វាអាចបណ្តោលឲ្យក្រពះគ្រោះថ្នាក់កាន់តែខ្លាំង ដោយសារតែជាតិអាស៊ីតកើនឡើងខ្ពស់។
ចេក
អ្នកប្រហែលជាដឹងហើយថា ផ្លែចេកសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់ ហើយមិនគួរប្រើស្របពេលជាមួយថ្នាំបញ្ចុះទឹកនោម ដូចជា spironolactone, triamterene, amilorid ជាដើម។ ប្រសិនបើអ្នកនៅតែទទួលទានទៀត វាអាចបង្កើនការប្រមូលផ្តុំប៉ូតាស្យូម នៅក្នុងរាងកាយកាន់តែច្រើនឡើង ដែលអាចបណ្តោលឲ្យរាងកាយមានផលវិបាក ដោយសារតែជំងឺសរសៃឈាមបេះដូង និងសម្ពាធឈាម។
ទឹកទំពាំងបាយជូរ
ការប្រើប្រាស់ទឹកទំពាំងបាយជូរ ស្របពេលលេបថ្នាំ អាចកាត់បន្ថយប្រសិទ្ធភាព និងបង្កើនផលប៉ះពាល់ដល់សុខភាព។ នេះដោយសារតែទឹកទំពាំងបាយជូរ អាចរារាំងដល់អង់ហ្ស៊ីមក្នុងដំណើរការស្រូបយកជាតិថ្នាំ ដូចជាឱសថសម្រាប់ព្យាបាលជំងឺសរសៃឈាមបេះដូង និងថ្នាំប្រឆាំងមេរោគផ្សិត។
ទឹកក្រូចថ្លុង
ទឹកក្រូចថ្លុង មានឥទ្ធិពលខ្លាំងទៅលើប្រសិទ្ធភាពនៃថ្នាំ នៅពេលដែលវាចូលទៅក្នុងរាងកាយដំណាលគ្នា។ ទឹកក្រូចថ្លុង អាចបង្កើនការស្រូបយកថ្នាំច្រើនពេកទៅក្នុងឈាម ដែលអាចបង្កគ្រោះថ្នាក់ ជាពិសេសការប្រើថ្នាំពីរប្រភេទ៖
១.ថ្នាំបន្ថយកូលេស្តេរ៉ុល៖ ប្រសិនបើអ្នកប្រើថ្នាំកាត់បន្ថយកូលេស្តេរ៉ុល អ្នកមិនគួរបរិភោគទឹកក្រូចថ្លុងនោះទេ ព្រោះវាអាចធ្វើឲ្យបរិមាណនៃឱសថកាន់តែច្រើននៅក្នុងរាងកាយ ដែលនាំឲ្យខូចថ្លើម និងសាច់ដុំចុះខ្សោយ។
ថ្នាំបំបាត់ការឈឺចាប់៖ នៅពេលដែលអ្នកលេបថ្នាំបំបាត់ការឈឺចាប់ និងទឹកក្រូចថ្លុងស្របពេលដំណាលគ្នា អាចបណ្តោលឲ្យកើតមានអាការវិលមុខ។
ចំណាំ៖ បើទោះបីជាអ្នកញ៉ាំទឹកក្រូចមុន ឬក្រោយការលេបថ្នាំ ២ម៉ោង ក៏នៅតែមានគ្រោះថ្នាក់ដែរ ដូច្នេះយកល្អគួរជៀសវាងអំឡុងពេលប្រើថ្នាំទាំងនេះ៕
មតិយោបល់