ព័ត៌មានជាតិ

បុរសជើងខ្លាំង៣នាក់ ផ្ទុះហិង្សាព្រួតវាយលើ បុរសម្នាក់របួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ: ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាព ព្រួតវាយទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅហាងខារ៉ាអូខេមួយកន្លែង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យទី១ឈ្មោះ លាយ ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ ,ទី២ឈ្មោះ ផុន ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំ, ទី៣ឈ្មោះ អាង ម៉េង ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ គឿង គុយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់