ព័ត៌មានសុខភាព

ចង់បានផ្ទៃមុខស្រស់ស្អាត កុំភ្លេចរមៀត

បរទេសៈ រមៀតគឺឱសថធម្មជាតិដែលត្រូវបានគេប្រើប្រាស់សម្រាប់ថែរក្សាសម្រស់អស់រយៈពេលជាច្រើនសតវត្សមកហើយ។ ព្រោះតែវាមានសមត្ថភាពរក្សាតុល្យភាពកម្រិត pH ធម្មជាតិ, កម្ចាត់កោសិកាចាស់ៗដែលងាប់ និងធ្វើឲ្យស្បែកមុខស្រស់ថ្លាឡើងវិញ។ ជាពិសេសស្បែកមានខ្លាញ់ច្រើន, ស្បែកស្ងួត ឬស្បែកមានស្នាមដោយសារកើតមុន រមៀតអាចជួយបានទាំងអស់។

ធាតុផ្សំ៖
– ម្សៅរមៀត ១ស្លាបព្រា
– ម្សៅស្រូវសាឡី ១ស្លាបព្រា

ការប្រើប្រាស់៖
លាយគ្រឿងផ្សំទាំងពីរមុខនេះបញ្ចូលគ្នា ហើយបន្ថែមទឹកបន្តិចដើម្បីឲ្យក្លាយជាល្បាយ។ ចាប់ផ្តើមម៉ាស្សាលើផ្ទៃមុខថ្នមៗ ដោយប្រើពេល២នាទី បន្ទាប់មកទុកឲ្យស្ងួតទើបលាងជម្រះចេញ។

យកល្អអ្នកគួរតែអនុវត្តមុនពេលងូតទឹក ដើម្បីងាយស្រួលក្នុងការលាងជម្រះម្សៅរមៀតដែលស្អិតជាប់នឹងស្បែក៕

turmeric-mask

មតិយោបល់