បរទេសៈ អេដស៍ គឺជាជំងឺសង្គមមួយប្រភេទដែលឆ្លងតារយៈការរួមភេទដោយមិនបានការពារ, ការចាក់ម្ជុលរួមគ្នា ឬឆ្លងពីម្តាយទៅកូនតាមការបំបៅដោះ។
អ្នកដែលឆ្លងជំងឺនេះត្រូវធ្លាក់ខ្លួនឈឺរីងរៃបន្តិចម្តងៗ មិនដូចជាជំងឺកាចសាហាវមួយចំនួន ដែលអាចឆក់យកជីវិតភ្លាមៗនោះទេ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកដឹងពីរោគសញ្ញានៃជំងឺ ហើយចេះថែរក្សាខ្លួនបានល្អនោះ ជីវិតរបស់អ្នកនឹងអាចពន្យារស់នៅបានយូរ។
១. គ្រុនក្តៅ
ការៈគ្រុនក្តៅ ហើយបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃអាចជាជំងឺផ្កាសាយធម្មតា ប៉ុន្តែបើវាមានកើតមានយូរមិនព្រមបាត់ អ្នកគួរតែទៅពិនិត្យសុខភាពឲ្យត្រឹមត្រូវ។ វាអាចជារោគសញ្ញាគួរឲ្យកត់សម្គាល់នៃជំងឺអេដស៍។
២. ខ្សោយកម្លាំង
ការឆ្លងមេរោគអេដស៍នឹងជះឥទ្ធិពលទៅលើកម្លាំង ព្រមទាំងធ្វើឲ្យសុខភាពប្រែជាទន់ខ្សោយ។ រាងកាយរបស់អ្នកនឹងផ្តល់ដំណឹងភ្លាមៗ បើទោះបីជាអ្នកបានសម្រាកគ្រប់គ្រាន់ក៏ដោយ។
៣. ឈឺចាប់សាច់ដុំ
សន្លាក់, ជើង និងខ្នងរបស់អ្នកចាប់ផ្តើមមានការឈឺចាប់ ហើយមានសភាពរឹង។ វានឹងធ្វើឲ្យសកម្មភាពប្រចាំថ្ងៃរបស់អ្នក មានការប្រហែលប្រួលក្លាយជាលំបាក។
៤. ឈឺក្បាល និងក
អ្នកនឹងមានអារម្មណ៍ថា អាការៈឈឺក្នុងបំពង់កជាមេរំខានយ៉ាងទៀងទាត់ លើសពីនេះការឈឺក្បាលប្រកាំងម្តងៗមានរយៈពេលយូរ ហើយសូម្បីតែពេលល្ងាចក៏ដោយ។
៥. ស្បែកឡើងកន្ទួល
ផលប៉ះពាល់នៃមេរោគអេដស៍ ក៏អាចបង្ហាញចេញនៅលើស្បែកផងដែរ ដោយមានអាការៈកន្ទួលរមាស់។
៦. ក្រចកពុកផុយ
សូម្បីតែក្រចកក៏ផុយ ហើយអ្នកនឹងឃើញមានពណ៌ផ្លាស់ប្តូរលើក្រចក (វាប្រហែលជាពណ៌លឿង)។
៧. ស្រកទម្ងន់
ប្រសិនបើអ្នកបាត់បង់ចំណង់អាហារ ហើយស្រាប់តែស្រកទម្ងន់ភ្លាមៗ វាជាពេលដែលអ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យហើយ។
៨. ក្អកស្ងួត
អ្នកត្រូវដឹងថា ការក្អកស្ងួតដែលមានលក្ខណៈស្អិតជាប់នៅក្នុងបំពងក អាចជាសញ្ញាមួយចម្បងនៃជំងឺការឆ្លង មេរោគអេដស៍។
៩. បែកញើសនៅពេលយប់
ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់ , ពិបាកដកដង្ហើម ឬបែកញើសបើទោះបីជាសីតុណ្ហាភាពមិនក្តៅក៏ដោយ អ្នកគួរតែទៅរកគ្រូពេទ្យហើយ។
តែទោះជាយ៉ាងណា ទាំងអស់នេះគ្រាន់តែជាសញ្ញាសម្គាល់បណ្តោះអាសន្នតែប៉ុណ្ណោះ ដូច្នេះដើម្បីជាក់ច្បាស់ សូមទៅពិនិត្យឈាមឲ្យបានត្រឹមត្រូវ៕
មតិយោបល់