បរទេស៖ សក់ពោត នឹងក្លាយទៅជារបស់ដែលគ្មានប្រយោជន៍ ប្រសិនបើអ្នកមិនចេះកែច្នៃ។ ប៉ុន្តែ ប្រសិនបើអ្នកចេះកែច្នៃវិញនោះ វានឹងប្រែជាឱសថដ៏ល្អបំផុតសម្រាប់ បញ្ចុះទឹកនោម, សម្រួលដល់ប្លោកនោម, តម្រងនោម, ជំងឺធាត់, ហើម, បញ្ហាក្រពេញប្រូស្តាត, បន្ថយសម្ពាធឈាម និងការពារជំងឺគ្រួសក្នុងតម្រងនោម។ ជាពិសេស សក់ពោតអាចជួយបន្សាបជាតិពុលនៅក្នុងរាងកាយ, ព្យាបាលជំងឺរលាកសន្លាក់ និងជំងឺឈឺតាមសន្លាក់ឆ្អឹងបានថែមទៀត។
គ្រឿងផ្សំចាំបាច់
– សក់ពោតស្ងួត ២ ស្លាប
– ទឹក ២ លីត្រ (ដាំឲ្យពុះ)
– ទឹកឃ្មុំ ១ ស្លាប
– ទឹកក្រូចឆ្មា ១ស្លាប
របៀបធ្វើ
– ដាក់សក់ពោតទាំងអស់ចូលទៅក្នុងកែវមួយ រួចចាក់ទឹកក្តៅចូលទៅលើ។
– បន្ទាប់មកគ្របវាឲ្យជិត រួចទុកឲ្យបានរយៈពេល ៥ នាទី។
– បន្ទាប់មកទៀត ច្រោះទឹកនេះឲ្យបានស្អាត។
– ចុងក្រោយ អ្នកត្រូវបន្ថែមទឹកក្រូចឆ្មា និងទឹកឃ្មុំ ដើម្បីបង្កើននូវរសជាតិឲ្យកាន់តែប្រសើរ។
ការប្រើប្រាស់
ទទួលទានតែសក់ពោតនេះ មួយថ្ងៃមួយពែង ក្នុងរយៈពេល ១០ថ្ងៃ ហើយបន្ទាប់មកផ្អាក ៥ថ្ងៃសិន សូមទទួលទានបន្តទៀត។ ក្នុងករណីដែលអ្នកកំពុងតែមានបញ្ហា រលាកធ្ងន់ធ្ងរ ត្រូវទទួលទានមួយថ្ងៃ ៣ ពែងជារៀងរាល់ថ្ងៃ៕
មតិយោបល់