ព័ត៌មានសុខភាព

បើមិនដឹង កុំខ្វារអាចម៍ត្រចៀកញឹកញាប់ពេក ប្រយ័ត្នគ្រោះថ្នាក់

ជារឿយៗ យើងគិតថា ការខ្វារអាចម៍ត្រចៀក គឺជារឿងធម្មតា ដល់ថ្នាក់អ្នកខ្លះមានទម្លាប់ខ្វារយ៉ាងហោចណាស់មួយខែម្តង ពេលចូលហាងកាត់សក់។ ទោះជាយ៉ាងណា អាចម៍ត្រចៀកមិនមែនឥតប្រយោជន៍ដូចអ្វីដែលអ្នករាល់គ្នាធ្លាប់គិតនោះទេ តាមពិតវាត្រូវបានគេចាត់ទុកជាអ្នកការពារត្រចៀមិនឲ្យធូលីដី មេរោគ និងសត្វល្អិត ជ្រៀតចូលក្នុងត្រចៀកបានឡើយ។

ប្រសិនបើអ្នក អនុញ្ញាតឲ្យអ្នកមិនមានជំនាញខ្វារអាចត្រចៀកជាញឹកញាប់ ដោយប្រើវត្ថុរឹង វាអាចធ្វើឲ្យដាច់ក្រដាសត្រចៀក ឬរបួសត្រចៀក ដែលបណ្តោលឲ្យឆ្លងមេរោគ និងស្តាប់លែងលឺថែមទៀត។

ផលវិបាកនៃការឆ្លងមេរោគត្រចៀកជាមួយនឹងមេរោគផ្សិត គឺរមាស់ខ្លាំងណាស់ ប្រសិនបើមិនអាចគ្រប់គ្រងបាន វានឹងបង្កទៅជាជំងឺធ្ងន់ធ្ងរ។ អ្នកជំនាញបានបង្ហាញថា ការព្យាបាលជំងឺត្រចៀក គឺមានភាពស្មុគស្មាញ ហើយត្រូវប្រើរយៈពេលយូររហូតដល់មួយខែ។

អាស្រ័យហេតុនេះ ប្រសិនបើអ្នកចង់សម្អាតអាចម៍ត្រចៀក កុំសម្អាតខ្លួនឯងឲ្យសោះ គឺត្រូវទៅរកអ្នកជំនាញច្បាស់លាស់ ទើបមានសុវត្ថិភាព៕

មតិយោបល់