ព្រះសីហនុៈ មុខសញ្ញាចោរឆក់យ៉ាងសកម្មចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនបាន នៅចំណុចមុខហាងឌឺភីហ្សាខមភេនី ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។
ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ វណ្ណ ច័ន្ទឆានុន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅក្រុងព្រះសីហនុ (ជាអ្នកបើកម៉ូតូ ) និងជនសង្ស័យទី២-ឈ្មោះ ខៀវ សុជា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស ស្នាក់នៅក្រុងព្រះសីហនុ (ជាអ្នកឆក់ ជិះពីក្រោយ) ដកហូតបានម៉ូតូហុងាដសេ១២៥ ឆ្នាំ២០១៨ មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1H-7241 ចំណែកទូរសព្ទដែលបាត់ម៉ាក Iphone-X ពណ៌ស និងបានឆែកឆេរទីតាំងស្នាក់នៅរបស់ជនសង្ស័យឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត បានរកឃើញឧបករណ៍សម្រាប់កាច់សោម៉ូតូ ស្លាកលេខម៉ូតូ៥បន្ទះ ចំណែកបក្ខពួក៤នាក់ទៀតគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕













មតិយោបល់