បរទេសៈ ការជក់បារី មិនត្រឹមតែប៉ះពាល់ដល់សុខភាពខ្លួនឯងនោះទេ សូម្បីតែអ្នកដែលនៅជុំវិញក៏រងនូវផលប៉ះពាល់ផងដែរ។ ជាពិសេសផ្សែងបារីមានសារជាតិនីកូទីន ដែលធ្វើរលាកផ្លូវដង្ហើម និងខូចសួតធ្ងន់ធ្ងររហូតដល់ស្លាប់ផងក៏មាន។
នេះគឺជាហេតុផលដែលអ្នកគួរតែចៀសឲ្យឆ្ងាយពីការជក់បារី ដើម្បីការពារសុខភាពសួត និងទប់ស្កាត់ការអភិវឌ្ឍនៃជំងឺផ្សេងៗ។ តែសំណាងល្អ មានវិធីធម្មជាតិដែលអាចសម្អាតសួតដោយប្រើពេលតែ ៣ថ្ងៃប៉ុណ្ណោះ បើទោះជាអ្នកជក់បារីច្រើនជាង ៥ឆ្នាំក៏ដោយ។ លើសពីនេះទៅទៀត វាអាចកាត់បន្ថយអាការៈក្អក និងជំងឺរលាកទងសួតបាន។
របស់ដែលអ្នកត្រូវការ៖
– ទឹក ១លីត្រ
– ស្ករត្នោត ៤០០ក្រាម
– រមៀត ២ស្លាបព្រាកាហ្វេ
– ខ្ញី ១ដុំតូច
– ខ្ទឹមបារាំង ៤០០ក្រាម ហាន់ជាចំណិតតូចៗ
របៀបធ្វើ៖
ចាប់ផ្តើមដាំទឹកដោយប្រើឆ្នាំងធំមួយ រួចបន្ថែមស្ករត្នោតចូល។ នៅពេលដែលទឹកពុះ សូមបន្ថែមខ្ទឹមបារាំង, ខ្ញី និងរមៀត បន្ទាប់មកបន្ថយកម្តៅរំងាស់ឲ្យយូរបន្តិច។ បន្ទាប់ពីនោះ ត្រូវលើកចុះឲ្យត្រជាក់ រួចផ្ទេរចូលទៅក្នុងក្រឡកែវមួយ ហើយយកទៅក្លាសេក្នុងទូរទឹកក។
រៀបទទួលទាន៖
អ្នកត្រូវទទួលទានល្បាយនេះចំនួនពីរស្លាបមុនពេលញ៉ាំអាហារពេលព្រឹក និងពីរស្លាបព្រាទៀតនៅពេលល្ងាច ក្រោយពេលបាយពីរម៉ោង។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាអាចអ្នកគួរតែកាត់បន្ថយ ឬឈប់ជក់បារីតែម្តង ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រូសារ និងអ្នកនៅជុំវិញខ្លួន៕
មតិយោបល់