ព័ត៌មានសុខភាព

ប្រើអ្វីមិនបាត់ សាកខ្ញីម្តងមើល៍ស្នាមអុជខ្មៅដោយសារភាពចាស់ នឹងបាត់ដូចគេបេះ!

អ្នកណាក៏ស្គាល់មើមខ្ញីច្បាស់ដែរ ក៏ប៉ុន្តែចំពោះគុណប្រយោជន៍របស់វាវិញប្រហែលជាមិនទាន់ដឹងអស់នោះទេ។ ក្រៅពីមានសមត្ថភាពអាចជួយព្យាបាលជំងឺផ្តាសាយ ខ្ញី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកម្ចាត់បញ្ហាស្បែកច្រើនយ៉ាង ជាពិសេសស្បែកមានស្នាមអុជខ្មៅដោយសារតែភាពចាស់។
ខាងក្រោមនេះគឺជារូបមន្តងាយៗ ៣យ៉ាងដែលអាចកម្ចាត់ស្នាមអុជខ្មៅពូកែលើសពីការស្មាន៖

១.ខ្ញី និងប្រទាលកន្ទុយក្រពើ
អ្នកត្រូវយកទឹកខ្ញី និងទឹកប្រទាល់កន្ទុយក្រពើ ក្នុងបរិមាណស្មើគ្នាលាយបញ្ចូលគ្នាឲ្យសព្វល្អ។ បន្ទាប់មកប្រើសំឡីកប្បាស ជ្រលក់ក្នុងល្បាយនេះ រួចយកមកជូតនៅលើតំបន់ដែលមានស្នាមខ្មៅ។ រងចាំរយៈពេល ២០នាទីទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ហើយអ្នកត្រូវព្យាយាមអនុវត្ត ៣ដងក្នុងមួយសប្តាហ៍ទើបឆាប់បានផល។

២.ខ្ញី និងទឹកក្រូចឆ្មារ
ប្រើម្សៅខ្ញីមួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ ឲ្យក្លាយជាល្បាយសាច់មួយ។ ចាប់ផ្តើមលាបនៅលើផ្ទៃមុខរយៈពេល ៣០នាទី បន្ទាប់មកលាងជម្រេះចេញជាមួយនឹងទឹកត្រជាក់ធម្មតា។ ក្នុងមួយសប្តាហ៍អនុវត្តឲ្យបាន ៣ដង ស្នាមអុជខ្មៅក៏បាន មុនក៏បានដែរ។

៣.ខ្ញី និងទឹកឃ្មុំ
លាយម្សៅខ្ញីមួយស្លាបព្រា ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាដូចគ្នា។ បន្ទាប់មកលាបនៅលើផ្ទៃមុខ ជាពិសេសកន្លែងដែលកើតមានបញ្ហា រយៈពេល ១៥ ទៅ ២០នាទី ទើបលាងសម្អាតចេញដោយប្រើទឹកក្តៅឧណ្ឌៗ។ អ្នកគួរតែអនុវត្តរូបមន្តមួយនេះយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ដើម្បីឆាប់ទទួលបានផល៕

មតិយោបល់