ព័ត៌មានសុខភាព

បារីអេឡិចត្រូនិច មានផ្ទុកសារធាតុគីមី៥ប្រភេទ ដែលបង្កជំងឺមហារីក

បើយោងតាមការសិក្សាថ្មីមួយរបស់មន្ត្រីសុខាភិបាលប្រទេសកូរ៉េ បានឲ្យដឹងថា បារីអេឡិចត្រូនិចដែលមានលក់នៅក្នុងប្រភេទមួយនេះ មានសារជាតិបង្កជំងឺមហារីក ៥ប្រភេទ តែមានអ្នកជក់ច្រើនជាបារីធម្មតាដែរ ជាពិសេសយុវវ័យ។

សារធាតុ គីមីដែលត្រូវបានរកឃើញនៅក្នុងផលិតផលបារីអេឡិចត្រូនិចរួមមាន benzopyrene (C20H12), nitrosopyrrolidine (C4H8N2O), benzene (C6H6), formaldehyde (CH2O) និង nitrosamine ketone (C10H13N3O2) ។ អង្កការពិភពលោក WHO បានចាត់ទុកសារធាតុគីមីទាំង៥ប្រភេទនេះ ជាមេក្លោងបង្កជំងឺមហារីកលេខ១សម្រាប់អ្នកជក់បារីអេឡិចត្រូនិច។

លើសពីនេះទៅទៀត បារីអេឡិចត្រូនិចក៏មានផ្ទុកជាតិជ័របង្កគ្រោះថ្នាក់ដល់សុខភាពច្រើនជាងបារីធម្មតា ក៏ប៉ុន្តែអាជ្ញាធរកូរ៉េខាងត្បូង មិនបានបញ្ជាក់ពីផលិតផលណាមួយនោះទេ។

ម្យ៉ាងវិញទៀត បរិមាណនៃជាតិនីកូទីន (C10H14N2) នៅក្នុងបារីអេឡិចត្រូនិច គឺមានច្រើន បើប្រៀបធៀបជាមួយនឹងបារីធម្មតា ដូច្នេះអ្នកគួរតែពិចារណាឡើងវិញចំពោះការជក់បារីអេឡិចត្រូនិច៕

ដកស្រង់ពី៖ soha

មតិយោបល់