អ្នកឯកទេសផ្នែកសុខភាពបាននិយាយថា គ្មានវិធីអ្វីផ្សេងដែលអាចបញ្ចុះទម្ងន់ ឬរំលាយខ្លាញ់ក្បាលពោះមានប្រសិទ្ធភាព និងសុវត្ថិភាពជាងការហាត់ប្រាណនោះទេ។ ទោះបីជាវាត្រូវបានគេទទួលស្គាល់ថា ពិតជាលំបាកក្នុងការតាំងចិត្តដើម្បីចាប់ផ្តើម ហើយចំណាយពេលយូរបន្តិចក៏ដោយ។
មនុស្សដែលមានបញ្ហាធាត់លើសទម្ងន់ ឬដុះខ្លញ់ក្បាលពោះ គឺបណ្តាលមកពីទម្លាប់ទទួលទានច្រើន ខ្វះពេលវេលាសម្រាប់ធ្វើលំហាត់ប្រាណ ហើយពិបាកក្នុងការកាត់បន្ថយរបបអាហារ។ ដូច្នេះហើយ ប្រសិនបើអ្នកមិនចង់ឲ្យធាត់ខូចរាង ឬចង់សម្រកខ្លាញ់ក្បាលពោះឲ្យរាបស្មើឡើងវិញ គួរតែធ្វើលំហាត់ប្រាណយ៉ាងតិចបំផុត ៥នាទីក្នុងមួយថ្ងៃ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រ ៦ជំហាននេះ ដែលអាចជួយឲ្យអ្នកសម្រកខ្លាញ់ក្បាលពោះដូចបំណងក្នុងរយៈពេល១ខែ៖
១.ផ្តេកខ្លួនទៅមុខ ដោយប្រើបាតដៃទាំងពីច្រត់ទៅនឹងឥដ្ឋ ហើយរក្សាលំនឹងរយៈពេល ១នាទី។ (មើលរូប)
២.បន្ទាប់មកត្រូវទម្លាក់កែងតែច្រត់នឹងឥដ្ឋ រយៈពេល ៣០នាទី។(មើលរូប)
៣.រក្សាទីតាំងឲ្យនៅដដែល ប៉ុន្តែត្រូវធ្វើចលនាជើងលើកចុះឡើងៗឲ្យបាន ៣០នាទី ទើបប្តូរជើងម្ខាងទៀត។ (មើលរូប)
៤.ជំហ៊ានទី៤អ្នកត្រូវប្រើកម្លាំងខ្លាំងបន្តិច ដោយធ្វើចលនាបង្វែរខ្លួនឡើងលើចុះឡើងដដែលៗរយៈពេល ៣០នាទី ទើបប្តូរទៅម្ខាងទៀត។ (មើលរូប)
៥.អ្នកត្រូវអនុវត្តឡើងវិញតាមជំហ៊ានទី១ រយៈពេល ៣០វិនាទី។ (មើលរូប)
៦.ចុងក្រោយអ្នកត្រូវអនុវត្តតាមជំហ៊ានទី ២ម្តងទៀតរយៈពេល ២នាទីជាការស្រេច។(មើលរូប)
សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ រហូតរយៈពេល១ខែ អ្នកនឹងឃើញលទ្ធផល ក៏ប៉ុន្តែប្រសិនបើអ្នកចង់រក្សារាងឲ្យស្អាតជានិច្ចសូមបន្តអនុវត្តរហូត៕
ប្រភព៖ brightside
មតិយោបល់