ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់បាក់ដើមឈើ បិទផ្លូវជាតិលេខ១១ កកស្ទះចរាចរណ៍ជិត២ម៉ោង

ព្រៃវែងៈ ភ្លៀងលាយឡំ និងខ្យល់កន្ទ្រាក់ បណ្ដាលឲ្យបាក់ដើមឈើ បិទផ្លូវជាតិលេខ១១ កកស្ទះចរាចរណ៍ជិត២ម៉ោង មិនឃើញមានអាជ្ញាធរណាម្នាក់ មកកាប់ដើមឈើ យកចេញពីផ្លូវនោះទេ កុំតែបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ចុះកាប់មែកឈើយកចេញខ្លះ ទើបធ្វើចរាចររួចតែរថយន្តតូចៗ។

ហេតុការណ៍បាក់ដើមសង្កែកាត់ផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ នៅលើផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិដូងឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ នាំគ្នារអ៊ូថា ដើមឈើសង្កែធំ បានបាក់កាត់ផ្លូវថ្នល់ជាតិជាច្រើន ម៉ោងហើយ គេមិនឃើញមានអាជ្ញាធរណាម្នាក់ ចេញមុខមកកាប់យកចេញ ដើម្បីសម្រួលចរាចរឲ្យបានឆ្លងកាត់នោះឡើយ។

អ្នកធ្វើដំណើរឆ្លងកាត់ទ្រាំមិនបានក៏នាំគ្នាខ្ចីកាំបិត អ្នកស្រុកកាប់មែកតូចៗចេញ ទើបអាចចរាចរបាន តែចរាចរបានតែឡានតូច នឹងម៉ូតូតែប៉ុណ្ណោះ រថយន្តធុនធំមិនអាចចរាចរបានឡើយ៕

មតិយោបល់