ការបបោសអង្អែលត្រង់តំបន់មួយចំនួននៅលើរាងកាយមនុស្សស្រី ងាយនឹងធ្វើឲ្យនាងឆាប់មានអារម្មណ៍ត្រេកត្រអាលខ្លាំងបំផុត។
តំបន់សម្រើបឋិតនៅពេញនៃរាងកាយ ហើយតំបន់សម្រើបនីមួយៗអាស្រ័យទៅលើសមត្ថភាពរបស់សរសៃប្រសាទដែលធ្វើឲ្យមនុស្សមានក្តីសុខ នៅពេលមានអ្វីមកប៉ះពាល់។
ត្រគាក
នៅពេលឡើងគ្រែអ្នកគួរតែយកចិត្តទុកដាក់តំបន់ឆ្អឹងត្រគាករបស់នាងឲ្យបានច្រើនបន្តិច ហើយកុំប្រញាប់រំកិលទៅដល់ទ្វារមាស។ អ្នកអាចថើប និងប្រើអណ្តោតបបោសអង្អែលជុំវិញតំបន់ត្រគាកនាង នឹងធ្វើឲ្យនាងមានអារម្មណ៍កាន់តែខ្លាំង។
ភ្លៅ
ភ្លៅជាតំបន់សម្រើបមួយទៀត ដែលមនុស្សស្រីចង់ឲ្យអ្នកប៉ះពាល់ មុនពេលឈានដល់រឿងស៊ីជម្រៅជាងនេះ។ អ្នកអាចប្រើដៃស្ទាបអង្អែលភ្លៅខាងក្នុងរបស់នាងថ្នមៗ រួចឆ្ពោះទៅរកចំណុចដែលមានក្តីសុខខ្លាំងបំផុត។
ជើង
កុំភ្លេចថា ការម៉ាស្សាជើងក៏អាចធ្វើឲ្យនាងមានអារម្មណ៍ដែរ។ យកប្រេង ឬឡេបន្តិចម៉ាស្សាលើម្រាមជើង, កជើង និងជើងរបស់នាងទាំងសងខាង។ ក្នុងខណៈនេះមានមនុស្សស្រីជាច្រើនចូលចិត្តឲ្យដៃគូបឺតជញ្ជក់ម្រាមជើង ស្របពេលដែលមនុស្សស្រីផ្សេងមិនចូលចិត្តឡើយ។
ទងត្រចៀក
អ្នកអាចស្ទាបអង្អែល, ថើប និងខាំទងត្រចៀកតិចៗ ព្រោះកន្លែងនេះជាតំបន់ធ្វើឲ្យមានសម្រើបខ្លាំង ហើយមនុស្សស្រីភាគច្រើនពេញចិត្តនឹងការធ្វើបែបនេះ។
បាតដៃ
មនុស្សជាច្រើនតែងតែប្រើដៃដើម្បីផ្តល់ក្តីសុខឲ្យគូស្នេហ៍របស់ខ្លួន។ តែទោះជាយ៉ាងណា កម្រមានគូស្នេហ៍ណាគិតដល់ ឥទ្ធិពលនៃការកាន់ដៃគ្នាណាស់។
ការយកម្រាមដៃអ្នកគូរលើបាតដៃរបស់នាងថ្នម នឹងធ្វើឲ្យនាងមានអារម្មណ៍សម្រើបបន្តិចម្តងៗ។
ឆ្អឹងខ្នង
កាយវិការដាក់ដៃរបស់អ្នកត្រង់ឆ្អឹងខ្នងរបស់នាង នឹងធ្វើឲ្យនាងមានអារម្មណ៍កក់ក្តៅ។ អ្នកអាចថើប ឬប្រើអណ្តោតត្រង់ឆ្អឹងខ្នងរបស់នាង។ អនុវត្តបែបនេះនឹងធ្វើឲ្យចង្វាក់បេះដូងរបស់នាងលោតញាប់។
ឆ្អឹងដងកាំបិត
អ្នកត្រូវយកចិត្តទុកដាក់ជាពិសេសត្រង់កន្លែងនេះ នៅពេលខ្លួនរបស់នាងមិនទាន់ដោះសម្លៀកបំពាក់ចេញ។ អ្នកគួរត្រលប់មកត្រង់តំបន់នេះម្តងទៀត នៅពេលអ្នកសម្រាតខោអាវអស់ ដើម្បីរំលឹកនាងពីអារម្មណ៍សម្រើបឲ្យកើតឡើងកាន់តែខ្លាំង៕
មតិយោបល់