តើការគេងហៀរទឹកមាត់ បណ្តោលមកពីបញ្ហាសុខភាពមែនទេ? មនុស្សភាគច្រើនតែងតែព្រងើយកណ្តើយជាមួយនឹងបញ្ហាមួយនេះ ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍គេងហៀរទឹកមាត់ញឹកញាប់ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ព្រោះវាជាញ្ញាបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ។
ជាពិសេស អ្នកអាចកំពុងតែកើតមានបញ្ហាមួយចំនួនដូចខាងក្រោមនេះ៖
រលាកមាត់៖ ការរលាកនឹងជំរុញឲ្យមានការផលិតទឹកមាត់កាន់តែច្រើន ដែលបណ្តោលឲ្យមានការឈឺចាប់ និងហៀរទឹកមាត់។
ប្រសិនបើដូច្នេះមែន អ្នកគួររក្សាអនាម័យមាត់ធ្មេញឲ្យបានល្អ ដើម្បីកាត់បន្ថយការរលាក និងការហៀរទឹកមាត់។
បញ្ហាស្ត្រេស៖ បញ្ហាស្ត្រេសខ្លាំងពេកអាចបណ្តោលឲ្យកើតបញ្ហាប្រព័ន្ធប្រសាទ និងរំខាន់ដល់ការគេង។ ជំងឺប្រព័ន្ធប្រសាទនេះអាចបណ្តោលឲ្យការបញ្ចេញទឹកមាត់កើតឡើងខុសប្រក្រតី។
ក្នុងករណីនេះ អ្នកត្រូវសម្រាកឲ្យបានច្រើនទាំងរាងកាយ និងស្មារតី ដើម្បីកាត់បន្ថយបញ្ហាប្រព័ន្ធប្រសាទ។
ជំងឺដាច់សរសៃឈាមខួរក្បាល៖ ពេលភ្ញាក់ពីគេងស្រាប់តែទឹកមាត់ហៀរប្រលាក់ខ្នើយ, ឈឺក្បាល និងមានរោគសញ្ញាមួយចំនួនទៀត មានន័យថា អ្នកកំពុងតែប្រឈមហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលហើយ។ ដូច្នេះ អ្នកត្រូវទៅពិនិត្យនៅមន្ទីរពេទ្យភ្លាម។
ត្បៀតសរសៃឈាម៖ ករណីត្បៀតសរសៃឈាមអាចនាំឲ្យខ្វះអុកស៊ីសែន និងឈាម ដែលត្រូវបញ្ចូនទៅកាន់ខួរក្បាល ព្រមទាំងសាច់ដុំ។ នេះជាមូលហេតុដែលធ្វើឲ្យសាច់ដុំនឹងចុះខ្សោយ និងមានការហៀរទឹកមាត់ក្នុងពេលគេង។ យកល្អអ្នកគួរតែប្រញាប់ទៅពិនិត្យឲ្យបានទាន់ពេល ប្រសិនបើអ្នកឃើញរោគសញ្ញាមួយនេះ។
វីធីកាត់ន្ថយការហៀរទឹកមាត់ក្នុងអំឡុងពេលគេង៖
– អនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ
ព្យាយាមធ្វើអនាម័យមុនពេលចូលគេង វាអាចជួយបំបាត់បាក់តរីនៅក្នុងមាត់ ហើយអាចចៀសផុតពីការភ្ញោចនៃទឹកមាត់។
– របៀបគេង
ទីតាំងគេងដែលជួយបញ្ឈប់ការហៀរទឹកមាត់គឺ គេងផ្ងារ។ ប្រសិនបើអ្នកគេងផ្កាប់មុខ ឬផ្អៀង ការហៀរទឹកមាត់នឹងកើតមានងាយបំផុត។
– ការដកដង្ហើម
មូលហេតុដែលនាំឲ្យមានការហៀរទឹកមាត់ក្នុងពេលគេង គឺអ្នកដកដង្ហើមតាមមាត់ច្រើនជាងតាមច្រមុះ។ ដូច្នេះដើម្បីជៀសវាងបញ្ហានេះ អ្នកគួរតែព្យាយាមស្រូបដង្ហើមចេញចូលតាមច្រើមុះជានិច្ច៕
មតិយោបល់