ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រ៉ុក្កែតតំបន់ហ្គាហ្សាវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង

អ៊ីស្រាអែលៈគ្រាប់រ៉ុកកែតបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីមួយ បានវាយប្រហារ ទីក្រុងរបស់អ៊ីស្រាអែលជិតព្រំដែនភាគខាងត្បូង កាលពីយប់ថ្ងៃសុក្រ ចំពេលមានការកើនឡើងសារជាថ្មី នៃការវាយប្រហារប៉ាឡេស្ទីន។

អ្នកនាំពាក្យរបស់ប៉ូលិស លោក Luba Samri បាននិយាយថា គ្រាប់រ៉ុក្កែតនេះ បានធ្លាក់ចុះជិត សាលាមត្តេយ្យគ្មានសិស្សមួយកន្លែងក្នុងទីក្រុង Sderot បង្កឲ្យខូចខាតអគារ។

សេវាកម្មជួយសង្គ្រោះ Magen David Adom បាននិយាយថា គ្មានអ្នករងរបួសនោះទេ នៅក្នុងហេតុការណ៍នេះទេ។

អ្នកនាំពាក្យយោធាបានចេញសេចក្តីថ្លែងការណ៍អះអាងបញ្ជាក់ថា ការវាយប្រហារ ដោយរ៉ុក្កែតមួយគ្រាប់នេះ ត្រូវបានគេកំណត់អត្តសញ្ញាណ។

អណ្តាតភ្លើងបានឆាប់ឆេះក្រោយពេលរលកសង្គ្រាមឥតស្រាកស្រានរបស់ប៉ាឡេស្ទីនរយៈ៩ខែ ហើយយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ២១៤នាក់ និងអ៊ីស្រាអែល៣៤នាក់ សហរដ្ឋអាមេរិក២នាក់, អ្នកស្វែងរកសិទ្ធិជ្រកកោនអេរីទ្រាម្នាក់ និងអ្នកស្វែងរកសិទ្ធិជ្រកកោនស៊ូដង់ម្នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃភាពចលាចលប៉ាឡេស្ទីននៅពាក់កណ្តាលខែកញ្ញា៕

មតិយោបល់