ព័ត៌មានសុខភាព

ភ្លេចសម្អាតអណ្តោត ពេលដុសធ្មេញ អាចប្រឈមនឹងបញ្ហា៤ចំណុច

តើការដុសធ្មេញមួយថ្ងៃ ២ទៅ៣ដង អាចធ្វើឲ្យមាត់ធ្មេញមានសុខភាពល្អដែរទេ? ការដុសធ្មេញតែមួយមុខគត់ មិនទាន់គ្រប់គ្រាន់នៅឡើយ ព្រោះបាក់តេរី និងភាគល្អិតតូចៗមិនមែនមានតែនៅតាមជើងធ្មេញប៉ុណ្ណោះទេ សូម្បីតែអណ្តោតក៏មានដែរ។ ហេតុនេះ ប្រសិនបើអ្នកភ្លេចធ្វើការសម្អាតអណ្តោត បាក់តរីនឹងរីកលូតលាស់កាន់តែច្រើនទៅៗ ហើយបង្កទៅជាបញ្ហាផ្សេងៗដល់សុខភាព ជាពិសេសសុខភាពមាត់ធ្មេញតែម្តង។

ខាងក្រោមនេះ គឺជាផលប៉ះពាល់ ៤យ៉ាង នៃការមិនបានសម្អាតអណ្តោតឲ្យបានទៀងទាត់ៈ

១.ដង្ហើមអាក្រក់
ប្រហែលជា ៨៥ភាគរយនៃខ្យល់ដង្ហើមមិនល្អត្រូវបានបង្កឡើងដោយសារតែបញ្ហាក្នុងមាត់ ហើយប្រហែលជា ៥០ភាគរយ ដែលកើតឡើងពីបន្ទះសៗនៅលើអណ្តោត។ នេះក៏ដោយសារតែបាក់តេរីដែលរស់នៅលើអណ្តោតរបស់អ្នកមានការកើនឡើងខ្លាំង ជាពិសេសនៅគល់អណ្តោត ដែលបណ្តោលឲ្យមានក្លិនអាក្រក់នៅក្នុងមាត់។ លើសពីនេះទៅទៀត កង្វះការថែទាំងអណ្តោត មិនអាចការពារបាក់តេរីដែលផលិតសមាសធាតុ ស្ពាន់ធ័រ ដែលបណ្តោលឲ្យដង្ហើមអាក្រកបាននោះទេ។

២.បាត់បង់រសជាតិ
នៅពេលដែលអ្នក មិនបានសម្អាតអណ្តោត បាក់តេរី អាហាររលួយ និងកាសិកាងាប់ៗ នឹងគ្របដណ្តប់លើអណ្តោតកាន់តែច្រើនទៅៗ បណ្តោលឲ្យអណ្តាតមានការប្រែប្រួល។ ដូច្នេះ សមត្ថភាពទទួលយករសជាតិអាហារ មិនបានត្រឹមត្រូវ ដូចពីមុនឡើយ។

៣.ជំងឺរាតត្បាត
បាក់តេរីដែលរស់នៅលើផ្ទៃអណ្តោត អាចរាលដាល ធ្វើឲ្យខូចធ្មេញ និងរលាកអញ្ចាញធ្មេញ។ ប្រសិនបើអ្នកមិនបានព្យាបាលភ្លាមៗនោះទេ ការរលាកអាចរីករាលដាលកាន់តែច្រើនឡើង ដែលអាចបង្កឲ្យបាត់បង់ធ្មេញ និងខូចអញ្ចាញធ្មេញ។
បញ្ហារលាករ៉ាំរ៉ៃ នៅក្នុងមាត់ធ្មេញ អាចបង្កឲ្យកើតជាជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។

៤.ឆ្លងមេរោគផ្សិត
ប្រសិនបើអ្នកមិនផ្តោតសំខាន់ទៅលើការសម្អាតអណ្តោតនោះទេ មេរោគផ្សិតនឹងធ្វើសកម្មភាពនៅក្នុងមាត់ភ្លាមៗ។ ជាពិសេសបន្ទះពណ៌សៗនៅលើអណ្តោត គឺបង្កើតឡើងដោយសារតែមេរោគផ្សិត។

ប្រសិនបើមានការឆ្លងមេរោគផ្សិតកើតឡើង អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ដើម្បីទទួលបានថ្នាំព្យាបាលត្រឹមត្រូវ៕

ប្រភពៈ soha

មតិយោបល់