បរទេស៖ មីជាអាហារមួយប្រភេទដែលពេញនិយមបំផុតសម្រាប់សម័យនេះ ព្រោះតែវាមានរសជាតិឆ្ងាញ់ ហើយអាចចម្អិនញ៉ាំភ្លាមៗ ប៉ុន្តែទោះជាយ៉ាងណា មីអាចផ្តល់ផលវិបាកជាច្រើនដល់សុខភាពដូចជា ជំងឺមហារីក, បញ្ហាសសៃឈាមបេះដូង, កង្វះអាហាររូបត្ថម្ភជាដើម…។
ខ្វះអាហារូបត្ថម្ភ
មីជាអាហារដែលសម្បូរទៅដោយសារធាតុខ្លាញ់ និងជាតិម្សៅ។ ដូច្នេះប្រសិនបើអ្នកបរិភោគច្រើន វាមិនត្រឹមតែបណ្តាលឲ្យខ្វះជាតិសសៃរ, វីតាមីន, ប្រូតេអ៊ីន, សារជាតិរ៉ែប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកឡើងទម្ងន់ផងដែរ។
មានបញ្ហាសសៃរឈាមបេះដូង
អ្នកគួរតែដឹងថា ការបរិភោគមី ធ្វើឲ្យមានផលប៉ះពាល់ទៅដល់សសៃឈាមបេះដូង, ឡើងសម្ពាធឈាម ព្រមទាំងជាតិខ្លាញ់កើនឡើង ដែលនេះហើយជាមូលហេតុនាំឲ្យត្បៀតសសៃឈាម។ ព្រោះតែមីសម្បូរនូវសារជាតិខ្លាញ់ ដែលអាចជ្រាបបានយ៉ាងឆាប់រហស័ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសមនុស្សចាស់ដែលមានផ្ទុកជំងឺសសៃឈាម ឬបេះដូង។
ប៉ះពាល់ឆ្អឹង នឹងតម្រងនោម
មីកញ្ចប់ត្រូវបានគេផ្សំជាមួយអំបិលក្នុងកម្រិតខ្ពស់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់តម្រង់នោម ជាពិសេសអាចបង្កឲ្យមានគ្រួសក្នុងតម្រងនោមប្រសិនបើបរិភោគច្រើន។
លើសពីនេះទៅទៀត ក្នុងមីកញ្ចប់ពោលពេញទៅដោយសារធាតុផូស្វ័រ ដែលជាសារធាតុជួយបង្កើនរសជាតិអាហារ ក៏ប៉ុន្តែវាបានធ្វើឲ្យអ្នកមានបញ្ហាដល់ឆ្អឹងផងដែរ។ ប្រសិនបើយើងបរិភោគច្រើនពេក វាងនឹងងាយធ្វើឲ្យកើតជំងឺពុកឆ្អឹង ធ្មេញលែងរឹងមាំ។
ជំងឺមហារីក
តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ដោយសារតែសមាសភាគដូចជា ការបន្ថែមពណ៌, អាហារមានកម្រិតប្រៃច្រើនពេក, ជាតិខ្លាញ់ខ្ពស់… អាចបង្កឲ្យកើតជំងឺមហារីក ប្រសិនបើអ្នកបរិភោគច្រើនក្នុងរយៈពេលយូរ។
ប្រតិកម្ម
ក្នុងមីកញ្ចប់មានផ្ទុកសារជាតិម្យ៉ាង ដែលគេឲ្យឈ្មោះថា MSG (monosodium glutamate monohydrate) អាចធ្វើឲ្យមីមានក្លិនឈ្ងុយ ព្រមទាំងជួយបន្ថែមរសជាតិ។ ទោះយ៉ាងណាក៏ដោយមានប្រទេសជាច្រើនដែលទទួលស្គាល់ថា វាអាចនឹងមានប្រតិកម្មដោយសាតែបរិភោគវាច្រើនពេក។
រោគសញ្ញាប្រតិកម្មរួមមាន៖
– មានអារម្មណ៍ក្តៅក្នុងទ្រូង, ខ្នង, ដៃ
– ចង់ក្អួត, ពិបាកដកដង្ហើម, បេះដូងលោតញាប់
– ឈឺក្បាល ឈឺទ្រូង ស្ពឹកដៃជើង៕
មតិយោបល់