ក្រោយពីទទួលទានស្រា ថ្លើមរបស់អ្នកនឹងត្រូវធ្វើការធ្ងន់ដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយ ក៏ប៉ុន្តែប្រសិនបើជាតិពុលច្រើនពេកថ្លើមក៏មិនមានសមត្ថភាពកម្ចាត់ដែរ ហើយអាចបណ្តោលឲ្យកើតមានបញ្ហាផ្សេងៗថែមទៀត។ ទោះជាយ៉ាងណា បញ្ហាជាតិពុលនៅក្នុងនៅក្នុងថ្លើមដែលបន្សល់ទុកដោយសារតែគ្រឿងស្រវឹង អាចកម្ចាត់បាន ដោយប្រើប្រាស់ ទឹកម្រេះ។
ម្រេះ ត្រូវបានគេរកឃើញថា សម្បូរទៅដោយវីតាមីនA, C និងជាតិសរសៃ ដែលអាចបំពេញបន្ថែមនៃកោសិកាថ្លើម និងជួយបណ្តេញជាតិពុលឲ្យថ្លើមត្រឡប់មកភាពដើមវិញ បន្ទាប់ពីទទួលទានគ្រឿងស្រវឹង។
ធាតុផ្សំ៖
- ទឹកម្រេះកន្លះកែវ (យកម្រេះទៅកិនហើយពូតយកទឹក)
- ទឹកក្រូចឆ្មារ៤ស្លាបព្រាបាយ
- ទឹកឃ្មុំ១ស្លាបព្រាបាយ
របៀបប្រើប្រាស់
១.បន្ថែមធាតុផ្សំទាំងអស់ចូលទៅក្នុងកែវមួយ។
២.កូររហូតទាល់តែក្លាយទៅជាល្បាយតែមួយ។
៣.ទទួលទានល្បាយនេះទាំងអស់ បន្ទាប់ពីទទួលទានគ្រឿងស្រវឹង។
ឱសថមួយនេះ ក៏អាចប្រើប្រាស់ជារៀងរាល់ថ្ងៃផងដែរ ក្នុងរយៈពេល៣ខែ សម្រាប់អ្នកដែលចង់សម្អាតជាតិពុលនៅក្នុងថ្លើម៕
ប្រភព៖ boldsky
មតិយោបល់