អាហ្សង់ទីនៈ អាជ្ញាធរបានឱ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ថា សត្វឆ្កែហិតរកថ្នាំញៀននៅអាហ្សង់ទីនបានជួយប៉ូលិសរកឃើញកញ្ឆា៧៦៣គីឡូក្រាមលាក់នៅក្រោមបង្គោលឈើ។
ក្រសួងនេះបាននិយាយថា ប្រតិបត្តិការណ៍នេះជាផ្នែកមួយនៃក្រសួងសន្តិសុខសាធារណៈប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនកងកម្លាំអអាវុធហត្ថជាតិបានរឹបអូសកញ្ឆា៧៦៣គីឡូក្រាមនៅក្នុងរថយន្តដឹកបង្គោឈើមួយគ្រឿង។
ប្រតិបត្ដិការនេះបាននាំទៅរក”ការបំបែកផ្នែកមួយនៃសំណុំរឿងក្តីព្រហ្មទណ្ឌនៅភាគខាងជើងនៃខេត្ត Misiones” ក្រសួងបាននិយាយថា ខ្លួនបានបន្ថែមការស៊ើបអង្កេតដែលពាក់ព័ន្ធចាប់ផ្តើមតាំងពីឆ្នាំ ២០០១មកម្ល៉េះ ។
តាមប្រភពបានរាយការណ៍ថា មន្ត្រីបានចាប់ផ្តើមត្រួតពិនិត្យរថយន្តដែលមានទំហំធំដែលមើលមួយភ្លែតដូចជាគ្មានអ្វីខុសប្រក្រតីក្រៅពីដឹកបង្គោលឈើដែលជាញឹកញាប់ត្រូវបានប្រើសាងសង់របង, ប៉ុន្តែឆ្កែរុករកថ្នាំឈ្មោះ”Lady” បានប្រាប់ភ្នាក់ងារថាមានអ្វីខុសប្រកក្រតី ហើយការស្វែងរកហ្មត់ចត់បន្ថែមទៀតបានរកឃើញកញ្ឆាលាក់នៅខាងក្រោមបង្គោលឈើ៕
មតិយោបល់