ព័ត៌មានសុខភាព

វិធីបញ្ឈប់ការគេងស្រម៉ុក ដោយប្រើឱសថធម្មជាតិ

បរទេស៖ ការគេងស្រម៉ុក គឺជាបញ្ហាទូទៅមួយដែលកើតឡើងចំពោះមនុស្សជាច្រើន មិនថាស្រី ឬប្រុសនោះទេ។ វាមិនត្រឹមតែប៉ះពាល់ដល់សុខភាពខ្លួនឯងប៉ុណ្ណោះទេ សូម្បីតែអ្នកដែលគេងក្បែរក៏មានការរំខានផងដែរ។

បើយោងតាមអ្នកជំនាញសុខភាពបានឲ្យដឹងថា ការគេងស្រម៉ុកដោយសារតែការកកើតនៃស្លេសមានចំនួនលើសកំណត់។ ដូច្នេះ ប្រសិនបើអ្នកកម្ចាត់ស្លេសដែលលើសចេញពីផ្លូវដង្ហើមបាន អ្នកនឹងចៀសផុតពីការគេងស្រម៉ុកបានយ៉ាងងាយ។

ដើម្បីបញ្ឈប់ការគេងស្រម៉ុក អ្នកត្រូវប្រើធាតុផ្សំធម្មជាតិទាំងនេះ៖
– ក្រូចឆ្មា ១ ភាគ ៤
– ខ្ញី ១ដុំ
– ប៉ោម ២ផ្លែ
– ការ៉ុត ២មើម
– ទឹកកន្លះកែវ

ការរៀបចំ៖
វិធីដ៏សាមញ្ញបំផុត អ្នកត្រូវយកគ្រឿងផ្សំទាំងអស់ក្រឡុកបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។បន្ទាប់មក អ្នកត្រូវបរិភោគភ្លាមៗ មុនពេលចូលគេងប្រហែលជា ២ម៉ោង។ សូមព្យាយាមអនុវត្តវិធីនេះរយៈពេល ១ខែ អ្នកនឹងទទួលបានលទ្ធផល។

ប៉ុន្តែទន្ទឹមនឹងការព្យាបាលនេះ អ្នកគួរតែចៀសវាងអាហារមួយចំនួនដូចខាងក្រោម៖
– គ្រឿងស្រវឹង
– អាហារចៀន ឬបំពង
– សូកូឡា
– អាហារ ដែលពិបាករំលាយ៕

Snoring-

មតិយោបល់