ភ្នំពេញៈ កិច្ចប្រជុំរយៈពេលជាច្រើនម៉ោង នៅវិមានសន្តិភាពរាជធានីភ្នំពេញបានចាប់ផ្ដើមក្រោមវត្តមាននាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន។ នៅក្នុងកិច្ចប្រជុំព្រឹកថ្ងៃទី៨ កក្កដានេះ សម្ដេចតេជោ បានរំលេចពីវិធីសាស្រ្តស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន ក្រៅពីនោះសម្ដេចតេជោបានលើកឡើងនៅរបៀបវារៈមួយចំនួនទៀត ។
បើយោងទៅតាមរបៀបវារៈសម្រាប់ពិភាក្សាថ្ងៃនេះរួមមានខ្លឹមសារមួយចំនួន៖
១.សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។
២.សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំ រំកិល២០១៧-២០១៩។
៣. បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ ៖
៣-១.កិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។
៣-២. ពិធីសាស្រ្តដើម្បីអនុវត្តន៍កញ្ចប់ទី៦ នៃការប្ដេជ្ញាបើកចំហសេវាហិរញ្ញវត្ថុនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវា។
៣-៣.កិច្ចព្រមព្រៀងស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
៣-៤. ពិធីសាស្រ្តស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
៣-៥. ពិធីសាស្រ្តស្ដីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តន៍បញ្ជរតែមួយអាស៊ាន។
៣-៦. ពិធីសាស្រ្តទី៧ ស្ដីពីប្រព័ន្ធឆ្លងកាត់គយ។
មតិយោបល់