ព័ត៌មានសុខភាព

អាហារ៣ប្រភេទ អាចរំលាយជាតិខ្លាញ់ក្នុងសរសៃឈាម ពូកែគ្មានគូប្រៀប

នៅពេលដែលចំនួនអ្នកធាត់មានការកើនឡើងឥឈប់ ដោយសារតែទម្លាប់នៃការញ៉ាំច្រើន ព្រមទាំងអាហារមានជាតិខ្លាញ់ អ្នកឯកទេសផ្នែកអាហារូបត្ថម្ភប្រទេសចិន បានណែនាំឲ្យប្រើវិធីធម្មជាតិមួយចំនួន មុននឹងសម្រេចចិត្តប្រើថ្នាំ។

កូឡេស្តេរ៉ុលខ្ពស់ អាចបណ្តោលឲ្យកើតជំងឺមួយចំនួនដូចជា បេះដូង ស្ទះសរសៃឈាម ឬកំណកឈាម ដោយសារតែការប្រមូលផ្តុំជាតិខ្លាញ់ច្រើនពេកនៅតាមជញ្ជាំងនៃសរសៃឈាម។ ប៉ុន្តែ ជាតិខ្លាញ់នៅក្នុងឈាម អាចទប់ស្កាត់ និងលុបបំបាត់បន្តិចម្តងៗ ប្រសិនបើអ្នកឧស្សាហ៍ទទួលទានអាហារបីប្រភេទនេះ។

ពោត
ការសិក្សាថ្មីៗជាច្រើនបានបញ្ជាក់ថា ពោត សម្បូរទៅដោយអាស៊ីតខ្លាញ់ដែលមិនមែនជាខ្លាញ់ធាត់ ជាពិសេសអាស៊ីត linoleic រហូតដល់ទៅ៦០ភាគរយ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាម។ ចំណែកឯវីតាមីនរបស់វា មានប្រសិទ្ធិភាពកាត់បន្ថយការកើនឡើងនៃកម្រិតជាតិខ្លាញ់ក្នុងឈាម និងទប់ស្កាត់មិនឲ្យខ្លាញ់តោងជាប់ក្នុងសរសៃឈាមអាក់ទែ។

ដូច្នេះ ពោតជាអាហារដំបូងគេបង្អល់ ដែលអាចការពារ និងកាត់បន្ថយ ជាតិខ្លាញ់ក្នុងឈាម ជំងឺសរសៃឈាមបេះដូង និងសម្ពាធឈាមឡើងខ្ពស់។ ចំពោះមនុស្សធម្មតា ក៏គួរតែទទួលទានពោតឲ្យទៀងទាត់ដែរ ដើម្បីបង្ការជំងឺទាំងនេះ។

សណ្តែកសៀង
សណ្តែកសៀង មានផ្ទុកខ្លាញ់ធម្មជាតិកម្រិតខ្ពស់ នៅពេលដែលស្រូបចូលទៅក្នុងរាងកាយមនុស្ស វាអាចប្រឆាំងនឹងការប្រមូលផ្តុំនៃកូឡេស្តេរ៉ុល នៅក្នុងបំពងពោះវៀន លើកកម្ពស់ដល់ការបណ្តេញសារធាតុលីពីត(Lipid) កាត់បន្ថយការស្រូបយកកូឡេស្តេរ៉ុលនៅក្នុងរាងកាយ។
នៅពេលដែលជញ្ជាំងនៃសរសៃឈាមកកុញទៅដោយកូឡេស្តេរ៉ុល សរសៃឈាមនឹងប្រែទៅជារឹង ត្បៀតតូច ស្ទះលំហូរឈាម ឬដាច់រហែកសរសៃឈាមអាក់ទែ ដែលគេហៅថាជំងឺដាច់សរសៃឈាមខួរក្បាល។

ខ្ញី
ខ្ញី មានបរិមាណស្រដៀងគ្នានៃអាស៊ីត salicylic ជាសារធាតុសរីរាង្គដែលដើរតួនាទីជាអ្នកពង្រាវ។ នៅពេលដែលសារធាតុនេះ ដំណើរការនៅលើជញ្ជាំងនៃសរសៃឈាម វាអាចជួយឲ្យសរសៃឈាមរីកធំ ជួយបញ្ចុះជាតិខ្លាញ់ក្នុងឈាម កាត់បន្ថយសម្ពាឈាម និងការពារបញ្ហាកំណកឈាម។

ទោះជាយ៉ាងណា អ្នកគួរតែធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីសុខភាពល្អ និងជួយបញ្ចុះជាតិខ្លាញ់ក្នុងសរសៃឈាមឲ្យឆាប់អស់៕

ប្រភព:soha

មតិយោបល់