អាមេរិក៖ នៅមុននេះ មានព័ត៌មានលេចឮមកថា ក្រុមហ៊ុន Google កំពុងសំងំផលិតស្មាតហ្វូនដោយប្រើប្រាស់ស្លាកសញ្ញា «Google» ផ្ទាល់ ហើយនឹងបង្ហាញនៅចុងឆ្នាំនេះ ដោយឡែកនៅពេលនេះ មានព័ត៌មានចចាមអារ៉ាមថ្មីមួយទៀតគឺ Google កំពុងបង្កើតនាឡិកាឆ្លាតវៃ (Smartwatches)។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Android Police បានឲ្យដឹងថា ក្រុមហ៊ុន Google មិនត្រឹមតែផលិតស្មាតហ្វូនប្រើប្រាស់ឈ្មោះផ្ទាល់ខ្លួនប៉ុណ្ណោះទេ នៅថែមទាំងផលិតនាឡិកាឆ្លាតវៃ ដោយប្រើប្រព័ន្ធដំណើរការ Android រួមទាំងបញ្ចូលមុខងារបញ្ជាដោយប្រើសំឡេង (Google Assistant)។
យោងតាមការវិភាគរបស់ក្រុមអ្នកជំនាញបានឲ្យដឹងថា ក្រុមហ៊ុន Google អាចនឹងមានឱកាសជោគជ័យលើទីផ្សារស្មាតហ្វូន ព្រោះតែបច្ចុប្បន្នប្រព័ន្ធដំណើរការ Android បានក្លាយជាប្រព័ន្ធដំណើរការទូរស័ព្ទលេខមួយ៕
មតិយោបល់