ព័ត៌មានសុខភាព

វិបត្តិជំងឺទឹកនោមផ្អែមនៅអូស្ត្រាលី អ្នកជំងឺកាត់អវយវៈជាង ៤.៤០០ នាក់ក្នុងមួយឆ្នាំៗ

អូស្ត្រាលីៈ ទីភ្នាក់ងារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងការសង្គ្រោះជាតិបន្ទាន់ នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺទឹកនោមផ្អែម របស់ខ្លួន បន្ទាប់ពីទិន្នន័យថ្មី បានបង្ហាញថា មានអ្នកជំងឺកាត់អវយវៈច្រើនជាង ៤,៤០០ នាក់ទាក់ទងនឹង ជំងឺនេះជារៀងរាល់ឆ្នាំ។

ចំពោះស្ថិតិថ្មីដែលហៅថា “វិបត្តិជំងឺទឹកនោមផ្អែម” នៅអូស្ត្រាលីនេះ បានបង្ហាញថា មនុស្ស ១២ នាក់ ត្រូវកាត់អវយវៈជារៀងរាល់ថ្ងៃ ដោយសារកើតជំងឺទឹកនោមផ្អែមនៅឯមន្ទីរពេទ្យទូទាំងប្រទេស ដែលបណ្ដាលឲ្យមានការចំណាយរាប់រយលានដុល្លារជារៀងរាល់ឆ្នាំ ទៅលើប្រព័ន្ធថែទាំសុខភាព៕

ក្នុងកិច្ចចាប់ផ្តើម សម្រាប់ជំងឺទឹកនោមផ្អែមចុងសប្តាហ៍ របស់ប្រទេសអូស្រ្តាលី នៅទីក្រុង Melbourne កាលពីល្ងាចថ្ងៃអាទិត្យ លោក Greg Johnson នាយកប្រតិបត្តិនៃជំងឺទឹកនោមផ្អែម បាននិយាយថា អូស្រ្តាលី ត្រូវតែចាប់ផ្ដើមយកជំងឺនេះ ជាបញ្ហាធ្ងន់ធ្ងរក្នុងប្រទេស។

ប្រព័ន្ធសុខាភិបាលអូស្ត្រាលី កំពុងជួបការលំបាកក្នុងការគ្រប់គ្រង ការរីកលូតលាស់នៃជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែមប្រភេទ ២ ហើយមនុស្សជាង ៤.៤០០ ត្រូវកាត់អវយវៈទាក់ទងទៅនឹងជំងឺទឹកនោមផ្អែម នៅក្នុងប្រទេសអូស្ត្រាលីជារៀងរាល់ឆ្នាំ ជាលទ្ធផលជំងឺទឹកនោមផ្អែមនេះ ជាវិបត្តិយ៉ាងធ្ងន់ធ្ងរ នេះបើតាមលោក Johnson បានឲ្យដឹង។

ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថា ការចំណាយលើការកាត់អវយវៈ និងបញ្ហាផ្សេងៗទៀត ទាក់ទងនឹងជំងឺទឹកនោមផ្អែម របស់អូស្ត្រាលីប្រហែល ៨៧៥ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ៕

មតិយោបល់