ព័ត៌មានសុខភាព

ថ្នាំសម្លាប់សត្វល្អិតធ្វើឲ្យខ្សោយមេជីវិតឈ្មោល

បរទេស៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការញ៉ាំបន្លែ និងផ្លែឈើដែលមានជាប់ថ្នាំសំលាប់សត្វល្អិត អាចប៉ះពាល់​ដល់គុណភាព​មេជីវិតឈ្មោល​របស់បុរស។

នៅពេលដែលអ្នកស្រាវជ្រាវបានប្រៀបធៀបចំនួនមេជីវិតឈ្មោលរបស់ក្រុមបុរស ដែលញ៉ាំអាហារមានផ្ទុកថ្នាំសំលាប់សត្វល្អិត ជាមួយនឹងក្រុមបុរសដែលញ៉ាំអាហារដែលគ្មានផ្ទុកថ្នាំសំលាប់សត្វល្អិត ពួកគេបានរកឃើញថា ចំនួនមធ្យម​នៃមេជីវិតឈ្មោល​ខុសគ្នា​ឆ្ងាយ​ណាស់។

ភាគច្រើននៃបុរស តែងតែគិតទៅលើទំហំ និងសមត្ថភាពលើគ្រែជារឿងសំខាន់ ប៉ុន្តែពួកគេ​មិនបាន​គិតអំពី​គុណភាព​នៃការ​បន្តពូជឡើយ។

ការសិក្សាជាច្រើនទៀតបានអះអាងដែរថា គុណភាពមេជីវិតឈ្មោលរបស់បុរសសម័យនេះ ខ្សោយ​ជាង​មេជីវិតឈ្មោល​របស់បុរស​ជំនាន់មុន។ ដោយសារតែមានកត្តាផ្សេងៗជាច្រើនដូចជា ការបំផុតបរិស្ថាន, ការប្រើប្រាស់ទូរស័ព្ទដៃច្រើនហួសប្រមាណ និង ការប្រែប្រួលអ័រម៉ូន estrogen… អាចធ្វើឲ្យបុរសសម័យនេះខ្សោយមេជីវិតឈ្មោល។

ដូច្នេះ បុរសៗ​គួរតែ​យកចិត្តទុកដាក់​ឲ្យបានច្រើន​បន្តិច​ចំពោះ​ការ​ហូបចុក និងរស់នៅ ជាពិសេសក្នុងកំឡុងពេលបន្តពូជ៕

sperms

មតិយោបល់