Wi-Fi គឺជាឧបករណ៍មួយប្រភេទដែលគេប្រើប្រាស់សម្រាប់ចែករំលែកអ៊ីនធើណែត ទៅកាន់ទូរសព្ទដៃ កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត ហើយមានភាពពេញនិយមបំផុតនៅតាមហាងកាហ្វេ កន្លែងហាត់ប្រាណ ហាងបាយ ឬក្លិបកំសាន្តនានា។ ប៉ុន្តែ អ្នកត្រូវប្រុងប្រយ័ត្នចំពោះឧបរកណ៍នេះបន្តិច ព្រោះវាក៏មានផលប៉ះពាល់មួយចំនួនដល់សុខភាពដែរ។ បើយោងតាមគេហទំព័រ thehealthsite បានបង្ហាញថា ការប្រើប្រាស់ឧបករណ៍ Wi-Fi រយៈពេលយូរអាចមានផលប៉ះពាល់អាក្រក់ ៥ចំណុច។
អាចបណ្តោលឲ្យខូច DNA
ការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Chemical Neuroanatomy កាលពីឆ្នាំ ២០០១៦ បានបង្ហាញថា ការប៉ះពាល់ជាមួយនឹងវិទ្យុសកម្មដែលភាយចេញពីឧបករណ៍ Wi-Fi អាចបណ្តោលឲ្យមានផលអាក្រក់ដល់សរីរាង្គផ្សេងៗ។ ជាពិសេសវាអាចបំផ្លាញ DNA តែម្តង ប្រសិនបើអ្នកប្រើប្រាស់យូរអង្វែង។
រំខានដល់ការលូតលាស់នៃតម្រងនោមរបស់ទារកក្នុង
តាមការសិក្សាដែលចុះផ្សាយនៅក្នុងកាសែត Bioelectromagnetics កាពីឆ្នាំ ២០០៤ បានបង្ហាញថា ប្រព័ន្ធ Wi-Fi អាចបណ្តោលប៉ះពាល់ដល់ការលូតលាស់តម្រងនោមរបស់ទារកទើបនឹងកើត។ នេះជាមូលហេតុមួយដែលឪពុកម្តាយគ្រប់រូប គួរតែប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ប្រព័ន្ធ Wi-Fi ឬដាក់ឲ្យឆ្ងាយពីកូនរបស់ខ្លួន។
ជះឥទ្ធិពលអាក្រក់ទៅលើចលនាមេជីវិតឈ្មោល
ការសិក្សាមួយដែលបានធ្វើឡើងនៅប្រទេស អាហ្សង់ទីន និងចុះផ្សាយនៅក្នុងទស្សនាវដ្តី Fertility and Sterility ក្នុងឆ្នាំ ២០១២ បានបង្ហាញថា ប្រព័ន្ធ Wi-Fi មានសក្តានុពលក្នុងការផ្លាស់ប្តូរចលនាមេជីវិតឈ្មោល។ ការសិក្សានេះត្រូវបានធ្វើទៅលើមនុស្សប្រុស ២៩នាក់ ដែលប្រើប្រាស់កុំព្យូទ័រយួរដៃ ហើយមាន ២៥ភាគរយដែលមានការខូចខាតមេជីវិតឈ្មោល។
បណ្តោលឲ្យគេងមិនលក់
ការសិក្សាបានរកឃើញថា ការប៉ះពាល់ជាមួយនឹងប្រព័ន្ធ Wi-Fi មួយថ្ងៃត្រឹមតែមួយម៉ោងក្នុង រយៈពេលមួយខែ អាចបណ្តោលឲ្យអ្នកជួបប្រទះបញ្ហាគេងមិនលក់។ ហេតុនេះ សូមបិទឧបករណ៍ Wi-Fi នៅពេលដែលអ្នកឈប់ប្រើអ៊ីនធើណែត ដើម្បីកាត់បន្ថយផលប៉ះពាល់។
អាចបង្កជំងឺមហារីក
ផលប៉ះពាល់អវិជ្ជមានជាមួយនឹងឧបករណ៍ Wi-Fi អាចបង្កឲ្យមានជំងឺមហារីក។ ការសិក្សាលើកដំបូងនៅឆ្នាំ ១៩៧៩ បានរាយការណ៍ថា កុមារដែលស្លាប់ដោយសារជំងឺមហារីកបានរស់នៅក្នុងផ្ទះដែលភ្ជាប់ប្រព័ន្ធ Wi-Fi ។ មិនតែប៉ុណ្ណោះ ឧបករណ៍នេះក៏មានជាប់ទំនាក់ទំនងជាមួយនឹងជំងឺមហារីកសុដន់កម្រិតខ្ពស់ផងដែរ៕
ប្រភព៖ thehealthsite
មតិយោបល់