ឥណ្ឌាៈ មនុស្សស្លាប់បានកើតទ្បើងដល់ ២២ នាក់ ដោយសារទឹកជំនន់នៅរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងរដ្ឋធានីនៃទីក្រុងបូប៉ាល់ កាលពីថ្ងៃអង្គារថា ” តាមការកត់ត្រារបស់យើងមនុស្ស ២២នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុទាក់ទងនឹងទឹកជំនន់ក្នុងរដ្ឋនេះ និង ៩នាក់ទៀតកំពុងបាត់ខ្លួន”។
បណ្តាញទូរទស្សន៍ក្នុងស្រុក បានរាយការណ៍ថា ផ្ទះជិត ២.៥០០ ខ្នង ត្រូវបានបំផ្លាញដោយគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ និងជាង ៧.០០០នាក់ ត្រូវបានជួយសង្គ្រោះដោយក្រុមមន្ត្រី គ្រប់គ្រងគ្រោះមហន្តរាយ។
នាយកដ្ឋានអាកាសធាតុ បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ក្នុងរយៈពេល ២៤ ម៉ោង ហើយស្រុកចំនួន ៣៤ ត្រូវទទួលរងភ្លៀងធ្លាក់ជាមធ្យម៕
មតិយោបល់