បរទេស៖ ការប្រើវិធីមួយចំនួន ដើម្បីកម្ចាត់រោមចេញពីរាងកាយ អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរដូចជា៖ ឆ្លងមេរោគ,ប៉ារ៉ាស៊ីត រលាក,និងអាចបណ្តោលឲ្យឆាប់ស្លាប់ក៏មាន។ ជាពិសេស វានឹងធ្វើឲ្យខូតស្បែកនៅក្នុងច្រមុះ ហើយកន្លែងដករោមនឹងមានឈាមមកជំនួស ដែលធ្វើឲ្យពពួក ប៉ារ៉ាស៊ីត, បាក់តេរី និងផ្សិត មានឱកាសជ្រៀតចូលបាន។
ពពួកបាក់តេរីទាំងអស់នេះ នឹងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងឬសរោមដែលអ្នកបានដក ហើយអាចជ្រាបចូលទៅកាន់ខួរក្បាលរបស់អ្នកទៀតផង។ បន្ទាប់មកវានឹងធ្វើការបំផ្លាញ់សសៃប្រសាទ, ជាលិកា ហើយអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងររហូតដល់ស្លាប់។
នៅពេលដែលអ្នកចង់ប្រើឧបករណ៍ ឬប្រើក្រមួនដើម្បីដករោមចេញពីចម្រុះ គួរតែគិតឡើងវិញ។ ប្រសិនបើអ្នក នៅតែចង់សម្អាតរោមក្នុងច្រមុះចេញ គួរតែប្រើប្រាស់កន្ត្រៃដើម្បីកាត់វិញប្រសើរជាង។ ដូច្នេះហើយ មុននឹងប្រើប្រាស់វិធីណាមួយសម្រាប់កម្ចាត់រោមចេញពីច្រមុះ អ្នកគួរតែគិតឲ្យបានច្បាស់ ដើម្បីចៀសផុតពីផលប៉ះពាល់អវិជ្ជមាន៕
មតិយោបល់