ព័ត៌មានសុខភាព

គ្រាន់តែម៉ាស្សាអង្អែលៗសោះ មានអត្ថប្រយោជន៍ដល់ម្លឹង!

ការម៉ាស្សា គឺជាវិធីសាស្ត្រព្យាបាលជំងឺមួយបែបដែលប្រទេសជាច្រើននៅជុំវិញពិភពលោក ប្រើប្រាស់ជាយូរលង់ណាស់មកហើយ។ រហូតមកដល់បច្ចុប្បន្ននេះ សូម្បីតែអ្នកវិទ្យាសាស្ត្រក៏ទទួលស្គាល់ពីឥទ្ធិពលដ៏អស្ចារ្យចំពោះសុខភាព ដែលបានមកពីការម៉ាស្សាដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការម៉ាស្សាជាប្រចាំ៖

១.បំបាត់ការឈឺចាប់
ការម៉ាស្សាអាចជួយបំបាត់ការឈឺចាប់នៅតាមសាច់ដុំ ខណៈដែលចលនាឈាមរត់បានល្អ។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការម៉ាស្សាធម្មតាៗអាចជួយកាត់បន្ថយបញ្ហារមួលក្រពើ បំបាត់ការបញ្ហាញ័រសាច់ដុំ បង្ការមិនឲ្យឈឺក្បាល និងឈឺខ្នង។

២.បំបាត់ស្ត្រេស
ម៉ាស្សា គឺជាវិទីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដ៏ល្អបំផុតដើម្បីកាត់បន្ថយភាពតានតឹង និងគ្រប់គ្រងកម្រិតអ័រម៉ូនស្ត្រេស។ លើសពីនេះ ការម៉ាស្សាអាចជួយឲ្យរាងកាយបង្កើនអ័រម៉ូន endorphin ជួយបង្កើនស្មារតី និងព្រឹងប្រព័ន្ធភាពស៊ាំ។

៣.ជួយជំរុញដល់សុខភាពឈាមរត់
ការម៉ាស្សាជាទៀងទាត់នឹងជួយឲ្យចលនាឈាមរត់មានសុខភាពល្អ។ ជាពិសេសក្នុងរដូវរងា នៅពេលឈាមរត់ និងការរំលាយអាហារចុះខ្សោយ អ្នកគួរតែធ្វើការម៉ាស្សា។

៤.ពង្រឹងប្រព័ន្ធភាពស៊ាំ
បើយោងតាមអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការទទួលទានរបបអាហារដែលមានសារធាតុចិញ្ចឹមទាប ការគេងមិនបានគ្រប់គ្រាន់ មានភាពតានតឹងញឹកញាប់ ជាមូលហេតុដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយងាយប្រឈមនឹងជំងឺផ្សេងៗ។
វិធីសាស្ត្រមួយក្នុងការជំរុឲ្យប្រព័ន្ធភាពស៊ាំមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺ ហើយជួយឲ្យរាងកាយមានសុខភាពល្អ គឺការម៉ាស្សា។

៥.ជួយបន្ថយសម្ពាធឈាម
សម្ពាធឈាមខ្ពស់ គឺជាជំងឺដែលអាចនាំទៅរកការគាំងបេះដូង ខ្សោយតម្រងនោម ឬដាច់សរសៃឈាមខួរក្បាល។ ទោះជាយ៉ាងណា ការម៉ាស្សាជាទៀងទាត់ អាចជួយកាត់បន្ថយបញ្ហាសម្ពាធឈាម មានប្រសិទ្ធភាពបំផុត។

៦.បណ្តេញជាតិពុលចេញពីរាងកាយ
ការម៉ាស្សា មិនត្រឹមតែអាចជួយបណ្តេញជាពុលចេញពីរាងកាយប៉ុណ្ណោះទេ វាថែមទាំងអាចកាត់បន្ថយភាពអស់កម្លាំង បង្កើនភាពស៊ាំ និងព្យាបាលសាច់ដុំដែលរងរបួសបានថែមទៀត។

៧.ប្រឆាំងនឹងជំងឺទឹកនោមផ្អែម
តើអ្នកជឿទេ ការម៉ាស្សាអាចជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម? តាមរយៈការម៉ាស្សា ជាតិស្ករក្នុងឈាមនឹងថយចុះ ធ្វើឲ្យឈាមរត់បត់បែនបានល្អ។ លើសពីនេះ ការម៉ាស្សាអាចកាត់បន្ថយភាពតានតឹង និងជំងឺធ្លាក់ទឹកចិត្តចំពោះកុមារដែលមានជំងឺទឹកនោមផ្អែម៕

ប្រភព៖ soha

មតិយោបល់