តាមពិតមានរោគសញ្ញាមួយចំនួនដែលបង្ហាញថា អ្នកពិតជាមានបញ្ហាសុខភាព ប៉ុន្តែមនុស្សភាគច្រើនយល់ថា ជារឿងធម្មតា ហើយមិនរវីរវល់ឡើយ។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកជួបនឹងបញ្ហាមួយចំនួនខាងក្រោមនេះ គួរតែប្រញាប់រកដំណោះស្រាយភ្លាម។
+ នៅពេលដែលឈាមហូរចេញតាមទ្វារមាស ក្រោយពេលអស់រដូវ គឺជាមូលហេតុមួយដ៏គួរឲ្យព្រួយបារម្ភ។ ករណីនេះ អាចបង្កឡើងដោយកង្វះអ័រម៉ូន ឬអាចជាសញ្ញានៃជំងឺមហារីក ស្បូន និងដៃស្បូន។
+ ប្រសិនបើអ្នកស្រាប់តែស្រកទម្ងន់ភ្លាមៗ ដោយគ្មានហេតុផល ត្រូវប្រយ័ត្នឲ្យមែនទែន ព្រោះវាអាចបង្កឡើងដោយជំងឺទឹកនោមផ្អែម ឬភាពមិនប្រក្រតីនៃអ័រម៉ូន។ ក្នុងករណីមួយចំនួន ការស្រកទម្ងន់ភ្លាមៗដោយសារតែកើតជំងឺមហារីកពោះវៀន។
+ ជារឿងធម្មតាទេ បើពោះរបស់អ្នកមានអាការៈហើមម្តងម្កាល ជាពិសេសក្នុងពេលមករដូវ។ ប៉ុន្តែចំពោះអ្នកដែលហើមពោះជានិច្ច ដោយគ្មានហេតុផល អាចបណ្តោលមកពីជំងឺមហារីកក្រពេញអូវែ។
+ ប្រសិនបើអ្នកគេងរយៈពេល ៨ម៉ោងហើយ នៅតែមានអារម្មណ៍អស់កម្លាំង ហើយមិនចង់ទៅធ្វើការអ្វីសោះ អាចបណ្តោលមកពី ជំងឺស្លេកស្លាំង, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺផ្លូវអារម្មណ៍…។
ដូច្នេះហើយ ប្រសិនបើអ្នកកើតមានរោគសញ្ញា ដែលបានរៀបរាប់ខាងលើ សូមទៅពិនិត្យ និងធ្វើការព្យាបាលកាន់តែឆាប់កាន់តែល្អ៕
មតិយោបល់