ព័ត៌មានសុខភាព

របៀបកាត់បន្ថយផលប៉ះពាល់ជាតិវិទ្យុសកម្ម ពេលប្រើទូរស័ព្ទដៃ

អ្នកស្រាវជ្រាវបានបង្ហាញថា អ្វីដែលមិនអាចប្រកែបាន គឺការប្រើប្រាស់ទូរស័ព្ទដៃច្រើនពេក អាចបង្កឲ្យ​កើតជំងឺមហារីក​ខួរក្បាល។ ជាពិសេសចំពោះ កុមារ គឺងាយនឹងរង់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព រួមទាំងជំងឺមហារីកឈាម។

ថ្វីបើទូរស័ព្ទដៃ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សក្នុងពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែអ្នក​មិនត្រូវ​បណ្តោលខ្លួន​ឲ្យក្លាយ​ទៅជា​ជនរងគ្រោះ ដោយសារតែវិទ្យុសកម្មដែលសាយភាយចេញពីទូរស័ព្ទដៃនោះឡើយ។

– នៅពេលដែលធ្វើការសន្ទនាគ្នា អ្នកគួរតែប្រើកាសសម្រាប់ជំនួយ។ ការរក្សាទូរស័ព្ទឲ្យនៅឆ្ងាយពីត្រចៀក វាអាច​ជួយកាត់បន្ថយ​បញ្ហា​វិទ្យុសកម្មបាន។

ប្រសិនបើពេលសន្ទនាគ្នាអ្នកមិនបានប្រើកាសទេ សូមដាក់ទូរស័ព្ទឲ្យនៅឆ្ងាយពីត្រចៀក តាមដែលអាចធ្វើទៅបាន។ បើពុំដូច្នោះ​ទេ ជាតិវិទ្យុសកម្មនឹងស្រូបចូលក្នុងខួរក្បាលរបស់អ្នកកាន់តែខ្លាំង។

– អ្នកអាចបើកសំលេង នៅពេលដែលចាប់ផ្តើមសន្ទនា នេះជាវិធីមួយជួយឲ្យទូរស័ព្ទដៃនៅឃ្លាតឆ្ងាយពីអ្នក។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​ប្រើប្រាស់ទូរស័ព្ទណា ដែលមានសេវាខ្លាំង ព្រោះទូរស័ព្ទដែលមានសេវខ្សោយ ការបញ្ចេញជាតិវិទ្យុសកម្មកាន់តែច្រើន។

– កុំសន្ទនាគ្នាយូរពេក យកល្អគួរតែទំនាក់ទំនងគ្នាតាមរយៈការផ្ញើរសារវិញ។ នេះក៏ជាវិធីមួយ ដែល​អាចជួយ​រក្សាទូរស័ព្ទដៃ​ឲ្យ​នៅឆ្ងាយ​ពីត្រចៀករបស់អ្នកបានដែរ។

– កុំទម្លាប់យកទូរស័ព្ទដាក់ក្នុងហោប៉ៅអាវ ឬហោប៉ៅខោ ព្រោះវិទ្យុសកម្មអាចប៉ះពាល់ដល់បេះដូង ឬសរីរាង្គបន្តពូជរបស់អ្នក។

ដូច្នេះហើយ ដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់ដោយសារតែជាតិវិទ្យុសកម្ម អ្នកគួរតែដាក់ទូរស័ព្ទ ឲ្យឆ្ងាយពីខ្លួន តាម​ដែលអាចធ្វើទៅបាន៕

Radiation

មតិយោបល់