ព័ត៌មានសុខភាព

ទទួលទានទឹកក្តៅឧណ្ឌៗមួយពែង ពេលភ្ញាក់ពីគេង ជួយបាន៦យ៉ាង

បរទេស៖ ការទទួលទានទឹកក្តៅឧណ្ឌៗមួយពែង ពេលភ្ញាក់ពីគេងអាចជួយបំពេញជាតិទឹកដែលរាងកាយបានប្រើប្រាស់ពេញមួយយប់, បង្កើនការរំលាយអាហារ, សម្រួលចរាចរឈាម និងបញ្ចេញជាតិពុលពីរាងកាយ។

បើតាមឱសថបុរាណឥណ្ឌា និងចិន បានបង្ហាញថា ការទទួលទានទឹកក្តៅឧណ្ឌៗពេលពោះទទេ អាចជួយជំរុញដល់ការរំលាយអាហារ និងលុបបំបាត់ជាតិពុលដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ។

ជាពិសេស ការទទួលទានទឹកក្តៅឧណ្ឌៗជាមួយនឹងទឹកក្រូចឆ្មា អាចកាត់បន្ថយសកម្មភាពរ៉ាឌីកាល់សេរីក្នុងរាងកាយ និងអាចការពារពីជំងឺផ្សេងៗ។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ៦ចំណុច នៃការទទួលទានទឹកក្តៅឧណ្ឌៗពេលភ្ញាក់ពីគេង៖

១. ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ
ការទទួលទានទឹកក្តៅនៅពេលព្រឹក អាចជំរុញដល់ការរំលាយអាហារនៅក្នុងក្រពះបាន ដូច្នេះអ្នកគួរតែជំនួសទឹកត្រជាក់ ដោយប្រើទឹកក្តៅវិញ។

២. ការពារការទល់លាមក

អាហារជាច្រើនលំបាកក្នុងការរំលាយ ធ្វើឲ្យពោះវៀនមានសកម្មភាពយឺតណាស់ក្នុងការបញ្ចេញចោល។ ស្ថានភាពនេះ ត្រូវបានគេស្គាល់ផងដែរថា ជាការទល់លាមក អាចបណ្តោលមកពីការលំបាកបណ្តេញជាតិពុលពីរាងកាយ, ឈឺពោះ ឬមិនស្រួលខ្លួន។
ដើម្បីបង្ការអាការៈទាំងនេះ អ្នកគួរតែផឹកទឹកក្តៅមួយពែងនៅពេលព្រឹកព្រលឹមទាំងពោះទទេ ទើបអាចជួយបង្កើនការរំលាយអាហារ និងរក្សាប្រតិបត្តិការសរីរាង្គក្នុងរាងកាយបានល្អ។

៣. បំបាត់ការឈឺចាប់
ទឹកក្តៅឧណ្ឌៗ ជាឱសថធម្មជាតិសម្រាប់បំបាត់ អាការៈឈឺក្បាល ឬឈឺពោះ ដោយសារវដ្តរដូវយ៉ាងមានប្រសិទ្ធិភាព។ សីតុណ្ហភាពទឹកក្តៅ អាចជួយឲ្យសាច់ដុំមានពេលសម្រាក និងកាត់បន្ថយការឈឺចាប់។
បើយោងតាមការសិក្សាមួយចំនួន ទឹកក្តៅអាចព្យាបាលគ្រប់ប្រភេទនៃការឈឺចាប់ ព្រោះវាអាចបង្កើនចលនាឈាមរត់ និងសម្រួលដល់សាច់ដុំ។

៤. សម្រកទម្ងន់
ទទួលទានទឹកក្តៅនៅពេលពោះទទេ គឺជាវិធីសម្រកទម្ងន់ដ៏ល្អបំផុត ដោយសារតែទឹកក្តៅបង្កើនសីតុណ្ហភាព និងរំញោចដល់សកម្មភាពរាងកាយ ហេតុនេះហើយជាតិខ្លាញ់ត្រូវបានដុតបំផ្លាញ់យ៉ាងច្រើន។
ដើម្បីទទួលបានប្រសិទ្ធិភាពកាន់តែខ្លាំង អ្នកគួរតែទទួលទានទឹកក្តៅឧណ្ឌៗជាមួយនឹង ក្រូចឆ្មាពីរបីចំណិត។

៥. សម្អាតជាតិពុល
ទទួលទានទឹកក្តៅមួយពែងពេលពោះទទេរាល់ព្រឹក អាចជួយលាងសម្អាតជាតិខ្លាញ់ និងជាតិពុលចេញពីរាងកាយ, ជួយឲ្យប្រសើរឡើងនូវចលនាឈាមរត់ និងបន្សុតឈាម។

៦. ពន្យាភាពចាស់
ទម្លាប់នៃការទទួលទានទឹកក្តៅឧណ្ឌៗជារៀងរាល់ព្រឹក អាចទប់ស្កាត់ភាពចាស់មុនអាយុដែលជាសុបិនអាក្រក់របស់មនុស្សស្រី។
ដូច្នេះ ដើម្បីបណ្តេញជាតិពុលចេញពីរាងកាយ, បង្ការជំងឺ និងបង្កើនភាពបត់បែនដល់ស្បែក សូមព្យាយាមទទួលទានទឹកក្តៅរាល់ព្រឹក៕

warm water every morning

មតិយោបល់