បរទេស៖ ជាតិអ៊ីយ៉ូតមានមុខងារសំខាន់ ៤យ៉ាងនៅក្នុងរាងកាយរបស់មនុស្សដូចជា រក្សាស្ថេរភាពរំលាយអាហារ និងទម្ងន់, អភិវឌ្ឈខួរក្បាលកុមារ, ការពារគភ៌ក្នុងផ្ទៃ, ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។
ប្រសិនបើអ្នកខ្វះសារធាតុសំខាន់មួយនេះ អ្នកអាចជួបនឹងហានិភ័យនៃជំងឺក្រពេញទីរ៉ូអ៊ីត, ជំងឺមហារីកសុដន់, មហារីកក្រពេញប្រូស្តាត និងជំងឺធាត់។ មិនតែប៉ុណ្ណោះ វាអាចកើតជំងឺវិកលចរិក និងពន្យាពេលដល់អភិវឌ្ឍរបស់កុមារ។
តើកង្វះជាតិអ៊ីយ៉ូតបង្ហាញរោគសញ្ញាអ្វីខ្លះ?
ជាធម្មតាអ្នកដែលកង្វះជាតិអ៊ីយ៉ូតតែងតែមានរោគសញ្ញា អស់កម្លាំង, ញ័រដៃ, បែកញើស, សម្ពាធឈាមឡើងខ្ពស់, គេងមិនលក់, លំបាកក្នុងការសម្រកទម្ងន់, ស្បែកស្ងួត…។ ប្រសិនបើរោគសញ្ញាទាំងនេះ តែងតែកើតឡើងជាញឹកញាប់ អ្នកច្បាស់ជាឋិតនៅក្នុងស្ថានភាពខ្វះជាតិអ៊ីយ៉ូតជាមិនខាន។
របៀបធ្វើតេស្ត ដើម្បីឲ្យកាន់តែច្បាស់
មុនពេលចូលគេង អ្នកត្រូវលាបអ៊ីយ៉ូតនៅលើកែងដៃ ប្រសិនបើព្រឹកឡើង កែងដៃរបស់អ្នកស្ងួត ហើយត្រូវបានរាងកាយស្រូបយកអស់ បានន័យថា អ្នកខ្វះជាអ៊ីយ៉ូតហើយ។
ហេតុដូច្នេះ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីរកដំណោះស្រាយឲ្យបានកាន់តែឆាប់កាន់តែល្អ៕
មតិយោបល់